នាងរស់ 2:1-5 KHOV

1 ឯ​ន៉ាអូមី គាត់​មាន​សាច់‌ញាតិ​ខាង​ប្ដី​ម្នាក់ ឈ្មោះ​បូអូស ជា​អ្នក​មាន​ស្តុក‌ស្តម្ភ នៅ​ក្នុង​គ្រួសារ​អេលី‌ម៉ាលេច

2 គ្រា​នោះ នាង​រស់ ជា​សាសន៍​ម៉ូអាប់ នាង​និយាយ​នឹង​ន៉ាអូមី​ថា ឥឡូវ​នេះ សូម​បើក​ឲ្យ​ខ្ញុំ​ទៅ​ឯ​ស្រែ ដើម្បី​នឹង​រើស​សន្សំ​ស្រូវ តាម​អ្នក​ណា​ដែល​អាណិត​មេត្តា​ដល់​ខ្ញុំ រួច​គាត់​ប្រាប់​ថា ទៅ​ចុះ កូន​អើយ

3 នាង​ក៏​ទៅ​រើស​សន្សំ​ក្នុង​ស្រែ​តាម​ពួក​អ្នក​ច្រូត ហើយ​គាប់​ជួន​ជា​នាង​ទៅ​ក្នុង​ស្រែ​១​របស់​បូអូស ដែល​ជា​សាច់‌ញាតិ​នឹង​អេលី‌ម៉ាលេច

4 ឯ​បូអូស​គាត់​ចេញ​ពី​បេថ្លេ‌ហិម មក​និយាយ​នឹង​ពួក​អ្នក​ចំរូត​ថា សូម​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា គេ​ឆ្លើយ​ឡើង​ថា សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​លោក

5 រួច​បូអូស​សួរ​ទៅ​អ្នក​បំរើ ដែល​គាត់​តាំង​ឲ្យ​ត្រួត‌ត្រា​លើ​ពួក​ចំរូត​នោះ​ថា នាង​នេះ​ជា​កូន​អ្នក​ណា