នាងរស់ 2:20-23 KHOV

20 នោះ​គាត់​និយាយ​ទៅ​កូន​ប្រសា​ថា សូម​ឲ្យ​លោក​បាន​ពរ​ពី​ព្រះ‌យេហូវ៉ា​ចុះ ដោយ​ព្រោះ​លោក​មិន​ខាន​នឹង​ប្រព្រឹត្ត​ដោយ​សប្បុរស ដល់​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផង រួច​ន៉ាអូមី​និយាយ​ថា លោក​នោះ​ជា​សាច់‌ញាតិ​ជិត‌ដិត​នឹង​យើង​ហើយ លោក​ជា​អ្នក​១​ដែល​មាន​ច្បាប់​នឹង​លោះ​ឲ្យ​យើង​បាន

21 នាង​រស់ ជា​សាសន៍​ម៉ូអាប់​នោះ ក៏​ឆ្លើយ​ឡើង​ថា ចាស លោក​មាន​ប្រសាសន៍​នឹង​ខ្ញុំ​ដែរ​ថា ត្រូវ​ឲ្យ​នាង​នៅ​ជាប់​តែ​នឹង​ពួក​កំឡោះ​របស់​ខ្ញុំ​នេះ ដរាប​ដល់​ច្រូត​ចំរូត​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​ហើយ

22 នោះ​ន៉ាអូមី​និយាយ​ទៅ​នាង​រស់ ជា​កូន​ប្រសា​ថា កូន​អើយ បើ​ឯង​ចេញ​ទៅ​ជា​មួយ​នឹង​ពួក​ស្រី​របស់​លោក មិន​ឲ្យ​មាន​អ្នក​ណា​ជួប​នឹង​ឯង​នៅ​ស្រែ​ឯ​ទៀត នោះ​ស្រួល​ហើយ

23 ដូច្នេះ​នាង​ក៏​នៅ​ជាប់​ជា​មួយ​នឹង​ពួក​ស្រី​របស់​បូអូស​នោះ ទាំង​ខំ​រើស​សន្សំ​ទាល់​តែ​ចំរូត​នៃ​ស្រូវ​ឱក និង​ស្រូវ​ភោជ្ជ‌សាលី បាន​ហើយ នាង​ក៏​នៅ​ជា​មួយ​នឹង​ម្តាយ​ក្មេក។