10 លោកតបថា នាងអើយ សូមឲ្យនាងបានប្រកបដោយពរនៃព្រះយេហូវ៉ាចុះ នាងបានសំដែងទឹកចិត្តដ៏សប្បុរស នៅជាន់ក្រោយនេះ វិសេសជាងមុនណាស់ ដោយនាងមិនបានទៅតាមកំឡោះៗ ទោះក្រ ឬមានផង
11 ឥឡូវនេះ នាងអើយ កុំឲ្យខ្លាចឡើយ ខ្ញុំនឹងធ្វើសំរេចឲ្យនាងតាមគ្រប់ទាំងសេចក្ដីដែលនាងនិយាយនេះ ដ្បិតមនុស្សទាំងអស់នៅទីក្រុងខ្ញុំនេះដឹងហើយថា នាងជាស្ត្រីល្អត្រឹមត្រូវណាស់
12 ឯខ្ញុំៗមានច្បាប់នឹងលោះមែន ប៉ុន្តែមានម្នាក់ទៀតដែលជាសាច់ញាតិជិតជាងខ្ញុំទៅទៀត
13 ដូច្នេះ ចូរបង្អង់នៅយប់នេះសិន ចាំដល់ព្រឹកឡើង បើគេចង់សំរេចនឹងនាង តាមច្បាប់ជាសាច់ញាតិជិតដិតគ្នា នោះចូរឲ្យគេសំរេចចុះ តែបើអ្នកនោះមិនព្រមទេ នោះខ្ញុំនឹងសំរេចជាសាច់ញាតិជិតដិតនឹងនាងវិញ ខ្ញុំស្បថនឹងព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅដូច្នេះហើយ ចូរដេកនៅទីនេះរហូតដល់ព្រឹកចុះ។
14 នាងក៏ដេកនៅត្រង់ចុងជើងលោក ទាល់តែព្រឹក រួចក្រោកឡើងមុនពេលដែលមើលគ្នាស្គាល់ ដ្បិតលោកបានហាមថា កុំឲ្យអ្នកណាដឹងថា មានស្ត្រីមកក្នុងទីលាននេះឲ្យសោះ
15 រួចលោកប្រាប់ថា ចូរយកក្រមាដែលនាងបង់នោះ មកត្រដាងកាន់ទៅ នាងក៏ត្រដាង នោះលោកវាល់ស្រូវឱក៦រង្វាល់ ដាក់ឲ្យនាងទូល រួចនាងក៏ចូលទៅក្នុងទីក្រុងវិញ
16 កាលបានមកដល់ម្តាយក្មេក នោះគាត់សួរថា តើឯងឬអី កូនអើយ នាងក៏រៀបរាប់ប្រាប់ ពីគ្រប់ទាំងសេចក្ដីដែលលោកបានប្រព្រឹត្តដល់នាង