14 នាងក៏ដេកនៅត្រង់ចុងជើងលោក ទាល់តែព្រឹក រួចក្រោកឡើងមុនពេលដែលមើលគ្នាស្គាល់ ដ្បិតលោកបានហាមថា កុំឲ្យអ្នកណាដឹងថា មានស្ត្រីមកក្នុងទីលាននេះឲ្យសោះ
15 រួចលោកប្រាប់ថា ចូរយកក្រមាដែលនាងបង់នោះ មកត្រដាងកាន់ទៅ នាងក៏ត្រដាង នោះលោកវាល់ស្រូវឱក៦រង្វាល់ ដាក់ឲ្យនាងទូល រួចនាងក៏ចូលទៅក្នុងទីក្រុងវិញ
16 កាលបានមកដល់ម្តាយក្មេក នោះគាត់សួរថា តើឯងឬអី កូនអើយ នាងក៏រៀបរាប់ប្រាប់ ពីគ្រប់ទាំងសេចក្ដីដែលលោកបានប្រព្រឹត្តដល់នាង
17 ហើយនាងនិយាយថា លោកឲ្យស្រូវឱកមកខ្ញុំ៦រង្វាល់នេះ ដោយពាក្យថា កុំឲ្យនាងត្រឡប់ទៅឯម្តាយក្មេកវិញដោយដៃទទេឡើយ
18 ដូច្នេះន៉ាអូមីប្រាប់ថា កូនអើយ ចូរឯងនៅស្ងៀម ចាំមើលការនោះនឹងទៅជាយ៉ាងណា ដ្បិតនៅថ្ងៃនេះលោកមិនឈប់ខានទេ ទាល់តែបានបង្ហើយការនោះជាស្រេច។