1 រីឯបូអូស លោកឡើងទៅអង្គុយនៅត្រង់ទ្វារទីក្រុង លំដាប់នោះសាច់ញាតិជិតដិត ដែលបូអូសបាននិយាយនោះ គាត់ក៏មកដល់ បូអូសហៅថា នែ បងអើយ សូមបែរមកអង្គុយនៅទីនេះសិន ដូច្នេះគាត់ក៏បែរចូលមកអង្គុយ
2 ឯបូអូសលោកហៅយកពួកចាស់ទុំក្នុងក្រុងនោះចំនួន១០នាក់មកជំរាបថា សូមអង្គុយនៅទីនេះចុះ គេក៏អង្គុយនៅ
3 រួចលោកនិយាយទៅសាច់ញាតិជិតដិតនោះថា ន៉ាអូមី ដែលបានវិលត្រឡប់មក ពីស្រុកម៉ូអាប់វិញ គាត់ចង់លក់ដី១ក្បាលរបស់អេលីម៉ាលេច ជាបងប្អូនយើង
4 ហើយខ្ញុំបានគិតថា ត្រូវជំរាបឲ្យបងដឹងដែរ ដូច្នេះ សូមឲ្យបងទិញដីនោះ នៅចំពោះពួកអ្នកដែលអង្គុយនៅទីនេះ ហើយនៅមុខពួកចាស់ទុំនៃសាសន៍យើងចុះ បើបងចង់លោះដីនោះ សូមលោះទៅ តែបើមិនចង់លោះទេ សូមប្រាប់ឲ្យខ្ញុំបានដឹងផង ដ្បិតក្រៅពីបង នោះគ្មានអ្នកណាទៀតមានច្បាប់នឹងលោះបានទេ មានតែខ្ញុំដែលជាអ្នកបន្ទាប់បងប៉ុណ្ណោះ អ្នកនោះឆ្លើយឡើងថា ខ្ញុំព្រមលោះដែរ