14 នោះពួកស្រីៗ គេនិយាយនឹងន៉ាអូមីថា សូមឲ្យព្រះយេហូវ៉ា ដែលទ្រង់មិនបានទុកអ្នកឲ្យឥតមានសាច់ញាតិជិតដិតនៅថ្ងៃនោះ បានប្រកបដោយព្រះពរ សូមឲ្យលោកបានល្បីទួទៅក្នុងពួកអ៊ីស្រាអែល
15 កូននេះនឹងបានសំរាប់ជាទីតាំងជីវិតរបស់អ្នកឡើងវិញ ហើយនឹងចិញ្ចឹមអ្នក ក្នុងកាលដែលចាស់ផង ដ្បិតកូនប្រសាស្រីដែលស្រឡាញ់អ្នក ហើយក៏វិសេសដល់អ្នក ជាជាងកូនប្រុស៧នាក់ផង នាងបានបង្កើតវាមក
16 ន៉ាអូមីក៏យកកូនតូចមកបីបម ហើយថែរក្សា
17 ឯពួកស្រីជាអ្នកជិតខាង គេក៏ដាក់ឈ្មោះកូននោះថា អូបិឌ ដោយថា មានកូនប្រុស១កើតមកឲ្យន៉ាអូមី នោះហើយជាឪពុកអ៊ីសាយ ដែលជាឪពុកដាវីឌ។
18 នេះហើយជាពង្សាវតាររបស់ពេរេស គឺពេរេសបង្កើតហេស្រុន
19 ហេស្រុនបង្កើតរ៉ាមៗបង្កើតអ័មីន៉ាដាប់
20 អ័មីន៉ាដាប់បង្កើតណាសូនៗបង្កើតសាលម៉ូន