10 ចូរក្រោកឡើង ហើយចេញទៅចុះ ដ្បិតនេះមិនមែនជាទីឲ្យឯងរាល់គ្នាបានសំរាកនៅទេ ដោយព្រោះសេចក្តីស្មោកគ្រោកដែលបំផ្លាញ ដោយការបំផ្លាញយ៉ាងអាក្រក់
11 បើមានមនុស្សណាដែលប្រព្រឹត្តដោយនិស្ស័យកំភូត មកកុហកថា ខ្ញុំនឹងទាយប្រាប់អ្នកពីស្រាទំពាំងបាយជូរ ហើយពីគ្រឿងស្រវឹង គឺអ្នកនោះឯងដែលធ្វើជាហោរាដល់ជនជាតិនេះ។
12 ឱយ៉ាកុបអើយ អញនឹងកៀរប្រមូលឯងទាំងអស់គ្នាមកជាពិត អញនឹងនាំសំណល់ពួកអ៊ីស្រាអែលមកប្រជុំគ្នា អញនឹងដាក់គេឲ្យនៅជាមួយគ្នា ដូចជាហ្វូងចៀមពីស្រុកបុសរ៉ា គឺដូចជាសត្វ១ហ្វូងនៅកណ្តាលវាលស្មៅ គេនឹងបព្ចោញសូរអ៊ូអរជាខ្លាំងដោយមានគ្នាច្រើន
13 ពួកអ្នកដែលសំរាប់បុកទំលាយ បានឡើងនាំមុខគេទៅ គេបានបំបាក់បំបែកឲ្យមានចន្លោះហើយ រួចរំលងទៅដល់ទ្វារក្រុង ហើយបានចេញទៅតាមទីនោះ ស្តេចគេបានយាងនាំមុខគេ ហើយព្រះយេហូវ៉ាក៏នៅពីមុខគេបង្អស់។