មីកា 2:5-11 KHOV

5 ដូច្នេះ ឯង​នឹង​មិន​មាន​អ្នក​ណា​សំរាប់​កាន់​ខ្សែ​វាស់​តាម​ឆ្នោត នៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ។

6 គេ​ថា កុំ​ឲ្យ​ទាយ​ឲ្យ​សោះ អើ ពួក​ហោរា​នឹង​លែង​ទាយ​ដល់​ពួក​យ៉ាង​នេះ​ហើយ តែ​សេចក្តី​ដំនៀល​នឹង​មិន​ផុត​ឡើយ

7 ឱ​ពួក​វង្ស​យ៉ាកុប​អើយ តើ​ហ៊ាន​និយាយ​យ៉ាង​នោះ​ឬ ឯ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា តើ​ទ្រង់​ត្រូវ​ទុញ‌ទាល់​ឬ តើ​ទ្រង់​ឬ​អី ដែល​ធ្វើ​ការ​ទាំង​នោះ តើ​ពាក្យ​អញ​មិន​ធ្វើ​ល្អ ដល់​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​ទេ​ឬ​អី

8 ពី​មុន​មក រាស្ត្រ​អញ​បាន​លើក​គ្នា ដូច​ជា​ខ្មាំង​សត្រូវ​វិញ ឯ​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ ដោយ​សុខ‌សាន្ត នោះ​ឯង​រាល់​គ្នា​តែង‌តែ​កន្ត្រាក់​យក​អាវ​វែង​ចេញ ទុក​នៅ​តែ​អាវ​ខ្លី គឺ​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​ដែល​ត្រឡប់​មក​ពី​ចំបាំង​វិញ

9 ឯង​រាល់​គ្នា​ក៏​បណ្តេញ​ពួក​ស្រីៗ​ក្នុង​រាស្ត្រ​អញ ចេញ​ពី​ផ្ទះ​ដ៏​គាប់​ចិត្ត​របស់​គេ ហើយ​ដក​សិរី‌ល្អ​របស់​អញ ចេញ​ពី​ពួក​កូន​តូចៗ​របស់​គេ​នៅ​ជានិច្ច​ដែរ

10 ចូរ​ក្រោក​ឡើង ហើយ​ចេញ​ទៅ​ចុះ ដ្បិត​នេះ​មិន​មែន​ជា​ទី​ឲ្យ​ឯង​រាល់​គ្នា​បាន​សំរាក​នៅ​ទេ ដោយ​ព្រោះ​សេចក្តី​ស្មោក‌គ្រោក​ដែល​បំផ្លាញ ដោយ​ការ​បំផ្លាញ​យ៉ាង​អាក្រក់

11 បើ​មាន​មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដោយ​និស្ស័យ​កំភូត មក​កុហក​ថា ខ្ញុំ​នឹង​ទាយ​ប្រាប់​អ្នក​ពី​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ពី​គ្រឿង​ស្រវឹង គឺ​អ្នក​នោះ​ឯង​ដែល​ធ្វើ​ជា​ហោរា​ដល់​ជន‌ជាតិ​នេះ។