9 ឱពួកជាប្រមុខនៃវង្សយ៉ាកុប និងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែល ជាពួកអ្នកដែលខ្ពើមសេចក្តីយុត្តិធម៌ ហើយធ្វើឲ្យសេចក្តីត្រឹមត្រូវប្រែប្រួលទៅអើយ ចូរស្តាប់សេចក្តីនេះចុះ
10 ឯងរាល់គ្នាសង់ក្រុងស៊ីយ៉ូនឡើងដោយឈាម ហើយក្រុងយេរូសាឡិមដោយសេចក្តីទុច្ចរិត
11 ពួកជាកំពូលលើគេ តែងតែជំនុំជំរះឲ្យបានរង្វាន់ ពួកសង្ឃរបស់គេបង្រៀនឲ្យបានកំរៃ ហើយពួកហោរាក៏ទាយឲ្យបានប្រាក់ ប៉ុន្តែគេពឹងផ្អែកលើព្រះយេហូវ៉ា ដោយពាក្យថា ព្រះយេហូវ៉ាទ្រង់គង់នៅកណ្តាលយើងរាល់គ្នាទេតើ និងគ្មានសេចក្តីអាក្រក់ណាកើតឡើងដល់យើងឡើយ
12 ដូច្នេះក្រុងស៊ីយ៉ូននឹងត្រូវគេភ្ជួររាស់ដូចជាស្រែចំការ ដោយព្រោះឯងរាល់គ្នា ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាកងគំនរ ឯភ្នំជាទីតាំងព្រះវិហារនឹងបានដូចជាទីខ្ពស់នៅព្រៃវិញ។