11 ឥឡូវនេះ មានសាសន៍ជាច្រើនមូលគ្នាមកទាស់នឹងឯង គេពោលថា ចូរឲ្យវាត្រូវស្មោកគ្រោកទៅ ហើយឲ្យភ្នែកយើងបានស្កប់ ដោយមើលស៊ីយ៉ូនចុះ
12 ប៉ុន្តែគេមិនស្គាល់គំនិតរបស់ព្រះយេហូវ៉ាទេ ក៏មិនយល់សេចក្តីប្រឹក្សារបស់ទ្រង់ដែរ ដ្បិតទ្រង់បានប្រមូលគេនៅទីលានដូចជាកណ្តាប់ស្រូវ
13 ឱកូនស្រីនៃស៊ីយ៉ូនអើយ ចូរក្រោកឡើងបញ្ជាន់ទៅចុះ ដ្បិតអញនឹងធ្វើឲ្យស្នែងឯងបានទៅជាដែក ហើយក្រចកឯងទៅជាលង្ហិន ឯងនឹងបំបែកសាសន៍ជាច្រើនឲ្យខ្ទេចខ្ទី ហើយអញនឹងញែកកំរៃរបស់គេចេញ ទុកជាដង្វាយដល់ព្រះយេហូវ៉ា គឺទ្រព្យសម្បត្តិរបស់គេ ថ្វាយដល់ព្រះអម្ចាស់នៃផែនដីទាំងមូល
14 តែឥឡូវនេះ ឱកូនស្រីនៃកងទ័ពអើយ ត្រូវឲ្យឯងមូលគ្នាជាកងទ័ពចុះ គេបានឡោមព័ទ្ធច្បាំងនឹងយើងហើយ គេនឹងវាយចៅក្រមនៃអ៊ីស្រាអែល ដោយដំបងត្រង់ថ្ពាល់។