មីកា 5:1-4 KHOV

1 តែ​ឯង ឱ​បេថ្លេ‌ហិម-អេប្រាតា​អើយ ឯង​ដែល​តូច​នៅ​ក្នុង​ពួក​យូដា​ទាំង​ពាន់ៗ នឹង​មាន​ម្នាក់​កើត​ចេញ​ពី​ឯង​មក​ឲ្យ​អញ អ្នក​នោះ​ត្រូវ​ឡើង​ជា​អ្នក​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ដើម​កំណើត​របស់​អ្នក​នោះ​បាន​ចាប់​តាំង​ពី​បុរាណ គឺ​ពី​អស់‌កល្ប​រៀង​មក

2 ដូច្នេះ អ្នក​នោះ​នឹង​ប្រគល់​គេ​ទៅ​ដរាប​ដល់​កំណត់​នៃ​នាង ដែល​ឈឺ​នឹង​សំរាល​បាន​កើត​កូន​មក នោះ​សំណល់​នៃ​ពួក​បង​ប្អូន​របស់​អ្នក​នោះ នឹង​បាន​វិល​ត្រឡប់​មក​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ

3 អ្នក​នោះ​នឹង​ឈរ​ឡើង​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន ដោយ‌សារ​ឥទ្ធិ‌ឫទ្ធិ​នៃ​ព្រះ‌យេហូវ៉ា និង​ឫទ្ធា‌នុភាព​របស់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន នោះ​គេ​នឹង​ស្ថិត‌ស្ថេរ​នៅ ដ្បិត​អ្នក​នោះ​នឹង​បាន​ជា​ធំ រហូត​ដល់​ចុង​ផែនដី​បំផុត

4 អ្នក​នោះ​នឹង​បាន​ជា​ទី​ក្សេម‌ក្សាន្ត​ដល់​យើង ដូច្នេះ​កាល​ណា​ពួក​អាស‌ស៊ើរ​លុក‌លុយ ចូល​ក្នុង​ស្រុក​យើង ឬ​បើ​កាល​ណា​គេ​ដាក់​ជើង​ចូល​មក​ក្នុង​ដំណាក់​យើង នោះ​យើង​នឹង​លើក​ពួក​អ្នក​គង្វាល​៧​នាក់ និង​ពួក​ជា​ប្រធាន​៨​នាក់​ឲ្យ​ទាស់​នឹង​គេ