មីកា 6:10-16 KHOV

10 តើ​នៅ​តែ​មាន​ទ្រព្យ‌សម្បត្តិ ជា​ផល​នៃ​ការ​អាក្រក់​នៅ​ក្នុង​ផ្ទះ​មនុស្ស​អាក្រក់ និង​រង្វាល់​ឆ‌កោង ដែល​ជា​ទី​គួរ​ស្អប់‌ខ្ពើម​ឬ​អី

11 តើ​ត្រូវ​ឲ្យ​អញ​ប្រព្រឹត្ត​ដោយ​បរិសុទ្ធ ចំពោះ​ជញ្ជីង​ដែល​អាក្រក់ និង​ថង់​ពេញ​ដោយ​កូន​ជញ្ជីង​ឆ‌កោង​ឬ

12 ដ្បិត​មនុស្ស​អ្នក​មាន​នៅ​ក្នុង​ទី​ក្រុង គេ​ពេញ​ដោយ​អំពើ​ច្រឡោត ហើយ​ពួក​អ្នក​អាស្រ័យ​នៅ​ក្នុង​ក្រុង គេ​ពោល​កុហក​ទទេ អណ្តាត​នៅ​ក្នុង​មាត់​គេ​ក៏​ជា​គ្រឿង​ឆ‌បោក​ដែរ

13 ហេតុ​នោះ​អញ​បាន​វាយ​ឯង​ឲ្យ​របួស​យ៉ាង​ធ្ងន់ ហើយ​បាន​ធ្វើ​ឲ្យ​ឯង​ខូច​បង់ ព្រោះ​អំពើ​បាប​របស់​ឯង

14 ឯង​នឹង​ស៊ី​តែ​មិន​បាន​ឆ្អែត​ទេ សេចក្តី​ស្រេក​ឃ្លាន​នឹង​នៅ​កណ្តាល​ឯង ឯង​នឹង​សន្សំ​ទុក តែ​មិន​គង់​នៅ​ទេ ឯ​របស់​អ្វី​ដែល​ឯង​ទុក​បាន នោះ​អញ​នឹង​ប្រគល់​ដល់​ដាវ​វិញ

15 ឯង​នឹង​សាប‌ព្រោះ​ទៅ តែ​មិន​បាន​ច្រូត​កាត់​ឡើយ ឯង​នឹង​ជាន់​ផ្លែ​អូលីវ តែ​មិន​បាន​ប្រេង​សំរាប់​លាប​ខ្លួន​ទេ ក៏​នឹង​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែរ តែ​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​សោះ

16 ពី​ព្រោះ​មនុស្ស​ទាំង‌ឡាយ​កាន់​តាម​តែ​បញ្ញត្ត​ច្បាប់​របស់​ស្តេច​អំរី ព្រម​ទាំង​តាម​អស់​ទាំង​អំពើ​របស់​ពួក​វង្ស​ស្តេច​អ័ហាប់​ផង ឯង​រាល់​គ្នា​តែង​ដើរ​តាម​សេចក្តី​ប្រឹក្សា​របស់​គេ​ដែរ ឲ្យ​អញ​បាន​ធ្វើ​ឲ្យ​ឯង​ត្រូវ​ខូច​បង់ ហើយ​ឲ្យ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ឯង ត្រឡប់​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ឯង​នឹង​ត្រូវ​រង​ទ្រាំ​សេចក្តី​ត្មះ‌តិះដៀល​នៃ​រាស្ត្រ​អញ។