13 ហេតុនោះអញបានវាយឯងឲ្យរបួសយ៉ាងធ្ងន់ ហើយបានធ្វើឲ្យឯងខូចបង់ ព្រោះអំពើបាបរបស់ឯង
14 ឯងនឹងស៊ីតែមិនបានឆ្អែតទេ សេចក្តីស្រេកឃ្លាននឹងនៅកណ្តាលឯង ឯងនឹងសន្សំទុក តែមិនគង់នៅទេ ឯរបស់អ្វីដែលឯងទុកបាន នោះអញនឹងប្រគល់ដល់ដាវវិញ
15 ឯងនឹងសាបព្រោះទៅ តែមិនបានច្រូតកាត់ឡើយ ឯងនឹងជាន់ផ្លែអូលីវ តែមិនបានប្រេងសំរាប់លាបខ្លួនទេ ក៏នឹងបេះផ្លែទំពាំងបាយជូរដែរ តែមិនបានផឹកស្រាទំពាំងបាយជូរសោះ
16 ពីព្រោះមនុស្សទាំងឡាយកាន់តាមតែបញ្ញត្តច្បាប់របស់ស្តេចអំរី ព្រមទាំងតាមអស់ទាំងអំពើរបស់ពួកវង្សស្តេចអ័ហាប់ផង ឯងរាល់គ្នាតែងដើរតាមសេចក្តីប្រឹក្សារបស់គេដែរ ឲ្យអញបានធ្វើឲ្យឯងត្រូវខូចបង់ ហើយឲ្យពួកអ្នកដែលអាស្រ័យនៅក្នុងឯង ត្រឡប់ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ឯងនឹងត្រូវរងទ្រាំសេចក្តីត្មះតិះដៀលនៃរាស្ត្រអញ។