12 នៅគ្រានោះ នឹងមានគេមកឯឯងពីស្រុកអាសស៊ើរ និងពីគ្រប់ទាំងទីក្រុងអេស៊ីព្ទ ហើយចាប់តាំងពីស្រុកអេស៊ីព្ទ រហូតដល់ទន្លេធំ និងពីសមុទ្រម្ខាង ទៅដល់សមុទ្រម្ខាង ហើយពីភ្នំ១ទៅដល់ភ្នំ១ទៀត
13 ទោះបើយ៉ាងនោះក៏ដោយ គង់តែស្រុកនេះនឹងត្រូវនៅស្ងាត់ច្រៀប ដោយព្រោះផលនៃកិរិយារបស់ពួកអ្នកដែលអាស្រ័យនៅ។
14 សូមទ្រង់ឃ្វាលរាស្ត្រទ្រង់ ដោយដំបងរបស់ទ្រង់ គឺហ្វូងចៀមដ៏ជាមរដករបស់ទ្រង់ ដែលនៅត្រមោចក្នុងព្រៃកណ្តាលស្រុកកើមែល សូមឲ្យគេរកស៊ីនៅស្រុកបាសាន និងនៅស្រុកកាឡាត ដូចកាលពីដើមចុះ
15 អញនឹងឲ្យគេឃើញការអស្ចារ្យ ដូចនៅគ្រាដែលឯងបានចេញពីស្រុកអេស៊ីព្ទមក
16 អស់ទាំងសាសន៍នឹងឃើញ ហើយនឹងឡើងមុខស្លាំង ដោយព្រោះឥទ្ធិឫទ្ធិរបស់គេ ពួកទាំងនោះនឹងដាក់ដៃខ្ទប់មាត់ ហើយត្រចៀកគេនឹងត្រូវថ្លង់ទៅដែរ
17 គេនឹងលិទ្ធធូលីដីដូចជាពស់ គេនឹងញាប់ញ័រចេញពីទីមាំមួនរបស់គេ គឺដូចជាសត្វលូនវារនៅផែនដីចេញពីរន្ធ គេនឹងមកឯព្រះយេហូវ៉ា ជាព្រះនៃយើង ដោយកោតខ្លាច ហើយនឹងភិតភ័យដោយព្រោះឯង។
18 តើមានអ្នកណាជាព្រះឲ្យដូចទ្រង់ ដែលទ្រង់អត់ទោសចំពោះអំពើទុច្ចរិត ហើយក៏បំភ្លេចអំពើរំលងរបស់សំណល់នៃមរដកទ្រង់ ទ្រង់មិនផ្ងំសេចក្តីខ្ញាល់ទុកជានិច្ចទេ ពីព្រោះទ្រង់សព្វព្រះហឫទ័យនឹងសេចក្តីសប្បុរសវិញ