មីកា 7:3-9 KHOV

3 ដៃ​គេ​ចាប់​កាន់​អំពើ​អាក្រក់​ប្រុង​នឹង​ធ្វើ​ដោយ​ខ្មី‌ឃ្មាត ឯ​ចៅ‌ហ្វាយ គេ​ក៏​សូម ហើយ​ចៅ‌ក្រម​ក៏​ប្រុង​នឹង​ស៊ី​សំណូក​ដែរ ឯ​អ្នក​ធំ គេ​ពោល​ពី​សេចក្តី​ប៉ង‌ប្រាថ្នា​អាក្រក់ ដែល​នៅ​ក្នុង​ចិត្ត​ខ្លួន គឺ​យ៉ាង​នោះ​ឯង​ដែល​គេ​ប្រមុំ​ការ​អាក្រក់​របស់​គេ

4 មនុស្ស​ល្អ​បំផុត​នៅ​ក្នុង​ពួក​គេ ក៏​ប្រៀប​ដូច​ជា​បន្លា ហើយ​អ្នក​ដែល​រាប់​ជា​ទៀង​ត្រង់ ក៏​អាក្រក់​ជាង​របង​ធ្វើ​ពី​បន្លា​ទៅ​ទៀត ថ្ងៃ​នៃ​ពួក​ចាំ​យាម​របស់​ឯង គឺ​ជា​ថ្ងៃ​ធ្វើ​ទោស​ដល់​ឯង បាន​មក​ដល់​ហើយ គ្រា​នោះ នឹង​បាន​ជា​គ្រា​អាំង‌ឡាំង​ដល់​ឯង

5 កុំ​ឲ្យ​ទុក​ចិត្ត​អ្នក​ជិត​ខាង ក៏​កុំ​ឲ្យ​ជឿ​មិត្រ​សំឡាញ់​ផង សូម្បី​តែ​នាង​ដែល​ឯង​ឱប​នៅ​នា​ទ្រូង​ក៏​ចូរ​រក្សា​បបូរ​មាត់​ចំពោះ​នាង​ដែរ

6 ដ្បិត​កូន​ប្រុស​បង្អាប់​ឪពុក ហើយ​កូន​ស្រី​ក៏​ចចើង​ទាស់​នឹង​ម្តាយ ឯ​កូន​ប្រសា​ស្រី​ទាស់​ទទឹង​នឹង​ម្តាយ​ក្មេក ហើយ​ខ្មាំង​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​របស់​អ្នក​នោះ​ឯង។

7 ឯ​ចំណែក​ខ្លួន​ខ្ញុំៗ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​រង់‌ចាំ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ ព្រះ​នៃ​ខ្ញុំ​ទ្រង់​នឹង​ស្តាប់​ខ្ញុំ

8 ឱ​ខ្មាំង​សត្រូវ​អើយ កុំ​ឲ្យ​សប្បាយ​ចិត្ត​ពី​ដំណើរ​ខ្ញុំ​ឡើយ កាល​ណា​ខ្ញុំ​ដួល នោះ​ខ្ញុំ​នឹង​ក្រោក​ឡើង​វិញ កាល​ណា​ខ្ញុំ​អង្គុយ​ក្នុង​ទី​ងងឹត នោះ​ព្រះ‌យេហូវ៉ា​នឹង​ជា​ពន្លឺ​ដល់​ខ្ញុំ

9 ខ្ញុំ​នឹង​រង‌ទ្រាំ​ចំពោះ​សេចក្តី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ គឺ​នឹង​រង​ទ្រាំ​ដរាប​ដល់​ទ្រង់​កាន់​ក្តី​ជំនួស​ខ្ញុំ ហើយ​បាន​សំរេច​សេចក្តី​យុត្តិ‌ធម៌​ដល់​ខ្ញុំ នោះ​ទ្រង់​នឹង​នាំ​ចេញ​មក​ឯ​ពន្លឺ រួច​ខ្ញុំ​នឹង​រំពឹង​មើល​សេចក្តី​សុចរិត​របស់​ទ្រង់