8 ឱខ្មាំងសត្រូវអើយ កុំឲ្យសប្បាយចិត្តពីដំណើរខ្ញុំឡើយ កាលណាខ្ញុំដួល នោះខ្ញុំនឹងក្រោកឡើងវិញ កាលណាខ្ញុំអង្គុយក្នុងទីងងឹត នោះព្រះយេហូវ៉ានឹងជាពន្លឺដល់ខ្ញុំ
9 ខ្ញុំនឹងរងទ្រាំចំពោះសេចក្តីគ្នាន់ក្នាញ់របស់ព្រះយេហូវ៉ា ពីព្រោះខ្ញុំបានធ្វើបាបនឹងទ្រង់ហើយ គឺនឹងរងទ្រាំដរាបដល់ទ្រង់កាន់ក្តីជំនួសខ្ញុំ ហើយបានសំរេចសេចក្តីយុត្តិធម៌ដល់ខ្ញុំ នោះទ្រង់នឹងនាំចេញមកឯពន្លឺ រួចខ្ញុំនឹងរំពឹងមើលសេចក្តីសុចរិតរបស់ទ្រង់
10 គ្រានោះ ខ្មាំងសត្រូវរបស់ខ្ញុំនឹងឃើញដែរ ហើយនឹងមានសេចក្តីខ្មាសគ្របលើនាង ដែលនិយាយមកខ្ញុំថា តើព្រះយេហូវ៉ា ជាព្រះនៃឯង នៅឯណា ឯភ្នែកខ្ញុំនឹងឃើញបំណងចិត្តកើតដល់នាង នាងនឹងត្រូវជាន់ឈ្លីឥឡូវ ដូចជាភក់នៅក្នុងផ្លូវ
11 នៅថ្ងៃដែលកំផែងឯងនឹងបានសង់ឡើង ថ្ងៃនោះច្បាប់បង្គាប់នឹងឃ្លាតឆ្ងាយពីឯងទៅ
12 នៅគ្រានោះ នឹងមានគេមកឯឯងពីស្រុកអាសស៊ើរ និងពីគ្រប់ទាំងទីក្រុងអេស៊ីព្ទ ហើយចាប់តាំងពីស្រុកអេស៊ីព្ទ រហូតដល់ទន្លេធំ និងពីសមុទ្រម្ខាង ទៅដល់សមុទ្រម្ខាង ហើយពីភ្នំ១ទៅដល់ភ្នំ១ទៀត
13 ទោះបើយ៉ាងនោះក៏ដោយ គង់តែស្រុកនេះនឹងត្រូវនៅស្ងាត់ច្រៀប ដោយព្រោះផលនៃកិរិយារបស់ពួកអ្នកដែលអាស្រ័យនៅ។
14 សូមទ្រង់ឃ្វាលរាស្ត្រទ្រង់ ដោយដំបងរបស់ទ្រង់ គឺហ្វូងចៀមដ៏ជាមរដករបស់ទ្រង់ ដែលនៅត្រមោចក្នុងព្រៃកណ្តាលស្រុកកើមែល សូមឲ្យគេរកស៊ីនៅស្រុកបាសាន និងនៅស្រុកកាឡាត ដូចកាលពីដើមចុះ