13 ចូរនឹកចាំពីពាក្យដែលលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់មកឯងរាល់គ្នាថា គឺព្រះយេហូវ៉ា ជាព្រះនៃឯង ដែលប្រទានឲ្យឯងឈប់សំរាក ទ្រង់នឹងប្រទានស្រុកនេះដល់ឯងដែរ
14 ឯប្រពន្ធកូនរបស់ឯងរាល់គ្នា និងហ្វូងសត្វទាំងប៉ុន្មាន នោះត្រូវនៅក្នុងស្រុកនេះ ដែលលោកម៉ូសេបានឲ្យដល់ឯងហើយ គឺខាងកើតទន្លេយ័រដាន់នេះចុះ តែឯឯងរាល់គ្នាដែលជាមនុស្សខ្លាំងពូកែស្ទាត់ជំនាញ ត្រូវឲ្យឆ្លងនាំមុខពួកបងប្អូនឯងទៅទាំងពាក់គ្រឿងសស្ត្រាវុធ ដើម្បីនឹងជួយបងប្អូនឯង
15 ទាល់តែព្រះយេហូវ៉ាបានប្រទានឲ្យគេឈប់សំរាក ដូចជាឯងដែរ ហើយគេបានចាប់យកស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យ រួចសឹមឯងរាល់គ្នាត្រឡប់មកនៅក្នុងស្រុក ដែលជាកេរអាកររបស់ឯងវិញ ដើម្បីនឹងចាប់យកស្រុក ដែលលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានឲ្យមកឯង នៅត្រើយទន្លេយ័រដាន់ខាងកើតនេះ
16 គេក៏ឆ្លើយតបទៅយ៉ូស្វេវិញថា យើងរាល់គ្នានឹងធ្វើតាមគ្រប់ទាំងសេចក្ដី ដែលលោកបង្គាប់មកយើង ហើយនឹងទៅឯកន្លែងណា ដែលលោកចាត់ឲ្យយើងទៅផង
17 យើងរាល់គ្នានឹងស្តាប់តាមលោក ក្នុងគ្រប់ការទាំងអស់ ដូចជាបានស្តាប់ម៉ូសេដែរ ឲ្យតែព្រះយេហូវ៉ា ជាព្រះនៃលោក បានគង់ជាមួយនឹងលោក ដូចជាទ្រង់បានគង់ជាមួយនឹងលោកម៉ូសេចុះ
18 ឯអ្នកណាដែលហ៊ានទាស់ទទឹងនឹងបង្គាប់លោក ហើយមិនព្រមស្តាប់តាមអស់ទាំងពាក្យ ដែលលោកបង្គាប់មក នោះនឹងត្រូវមានទោសដល់ស្លាប់ ឲ្យតែលោកមានកំឡាំងហើយចិត្តក្លាហានចុះ។