យ៉ូស្វេ 1:15-18 KHOV

15 ទាល់​តែ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​គេ​ឈប់​សំរាក ដូច​ជា​ឯង​ដែរ ហើយ​គេ​បាន​ចាប់​យក​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ រួច​សឹម​ឯង​រាល់​គ្នា​ត្រឡប់​មក​នៅ​ក្នុង​ស្រុក ដែល​ជា​កេរ‌អាករ​របស់​ឯង​វិញ ដើម្បី​នឹង​ចាប់​យក​ស្រុក ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា បាន​ឲ្យ​មក​ឯង នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​នេះ

16 គេ​ក៏​ឆ្លើយ​តប​ទៅ​យ៉ូស្វេ​វិញ​ថា យើង​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​លោក​បង្គាប់​មក​យើង ហើយ​នឹង​ទៅ​ឯ​កន្លែង​ណា ដែល​លោក​ចាត់​ឲ្យ​យើង​ទៅ​ផង

17 យើង​រាល់​គ្នា​នឹង​ស្តាប់​តាម​លោក ក្នុង​គ្រប់​ការ​ទាំង​អស់ ដូច​ជា​បាន​ស្តាប់​ម៉ូសេ​ដែរ ឲ្យ​តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក បាន​គង់​ជា​មួយ​នឹង​លោក ដូច​ជា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​លោក​ម៉ូសេ​ចុះ

18 ឯ​អ្នក​ណា​ដែល​ហ៊ាន​ទាស់​ទទឹង​នឹង​បង្គាប់​លោក ហើយ​មិន​ព្រម​ស្តាប់​តាម​អស់​ទាំង​ពាក្យ ដែល​លោក​បង្គាប់​មក នោះ​នឹង​ត្រូវ​មាន​ទោស​ដល់​ស្លាប់ ឲ្យ​តែ​លោក​មាន​កំឡាំង​ហើយ​ចិត្ត​ក្លាហាន​ចុះ។