យ៉ូស្វេ 10:15-21 KHOV

15 រួច​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ត្រឡប់​វិល​មក​ឯ​ទី​ដំឡើង​ត្រសាល​នៅ​គីល‌កាល​វិញ។

16 ឯ​ស្តេច​ទាំង​៥​នោះ ក៏​រត់​ទៅ​ពួន​ក្នុង​រអាង​ថ្ម​នៅ​ម៉ាកេដា

17 ហើយ​មាន​គេ​មក​ជំរាប​យ៉ូស្វេ​ថា បាន​ឃើញ​ស្តេច​ទាំង​៥​នោះ ពួន​នៅ​ក្នុង​រអាង​ថ្ម​ត្រង់​ម៉ាកេដា

18 រួច​យ៉ូស្វេ​បង្គាប់​ថា ចូរ​ប្រមៀល​ថ្ម​យ៉ាង​ធំ​ទៅ​សន្ធប់​មាត់​រអាង​ទៅ ហើយ​ដាក់​មនុស្ស​ឲ្យ​ចាំ​យាម​ទៅ​ទី​នោះ​ចុះ

19 តែ​កុំ​ឲ្យ​ឯង​រាល់​គ្នា​បង្អង់​ឈប់​ឡើយ ឲ្យ​ចេះ​តែ​ដេញ​តាម​ខ្មាំង​សត្រូវ​ទៅ ត្រូវ​ឲ្យ​វាយ​ពួក​គេ​ដែល​នៅ​ខាង​ក្រោយ កុំ​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ក្រុង​គេ​បាន​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ

20 លុះ​យ៉ូស្វេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​សំឡាប់​គេ ដោយ​ការ​ប្រហារ​ជីវិត​យ៉ាង​សំបើម ទាល់​តែ​គេ​បាន​វិនាស​អស់​រលីង​ទៅ ហើយ​ពួក​គេ​ដែល​សល់​នៅ បាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​មាន​កំផែង​រួច​ហើយ

21 នោះ​ពួក​ជន​ទាំង​អស់​គ្នា​ក៏​ត្រឡប់​វិល​មក​ឯ​យ៉ូស្វេ​វិញ នៅ​ទី​ដំឡើង​ត្រសាល​ត្រង់​ម៉ាកេដា ដោយ​សុខ‌សាន្ត ឥត​មាន​អ្នក​ណា​បាន​ហើប​មាត់ ទាស់​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ណា​មួយ​សោះ។