1 កាលយ៉ាប៊ីន ជាស្តេចក្រុងហាសោរ បានឮពីការទាំងនោះហើយ នោះក៏ចាត់សារទៅឯយ៉ូបាប់ ជាស្តេចក្រុងម៉ាដូន និងស្តេចក្រុងស៊ីមរ៉ុន ស្តេចក្រុងអាកសាប
2 ហើយនឹងពួកស្តេចដែលនៅខាងជើង គឺក្នុងស្រុកភ្នំ នៅស្រុកវាល ជាខាងត្បូងសមុទ្រគេនេសារ៉ែត នៅស្រុកទំនាប ហើយនៅស្រុកទំនួលនៃក្រុងដោរខាងលិច
3 ទៅឯសាសន៍កាណាន ដែលនៅខាងកើត ខាងលិច និងសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត ហើយសាសន៍យេប៊ូសដែលនៅស្រុកភ្នំ ហើយនឹងសាសន៍ហេវីនៅស្រុកមីសប៉ា នាជើងភ្នំហ៊ើម៉ូន
4 គេក៏នាំពួកពលរបស់គេទាំងប៉ុន្មានចេញមក មានគ្នាសន្ធឹកដូចជាខ្សាច់នៅមាត់សមុទ្រ មានទាំងសេះ និងរទេះចំបាំងជាច្រើនណាស់
5 ស្តេចទាំងនោះក៏មូលគ្នាមកបោះទ័ព នៅត្រង់ទឹកមេរ៉ុម ដើម្បីច្បាំងនឹងសាសន៍អ៊ីស្រាអែល។