យ៉ូស្វេ 11:1-6 KHOV

1 កាល​យ៉ាប៊ីន ជា​ស្តេច​ក្រុង​ហាសោរ បាន​ឮ​ពី​ការ​ទាំង​នោះ​ហើយ នោះ​ក៏​ចាត់​សារ​ទៅ​ឯ​យ៉ូបាប់ ជា​ស្តេច​ក្រុង​ម៉ាដូន និង​ស្តេច​ក្រុង​ស៊ីមរ៉ុន ស្តេច​ក្រុង​អាកសាប

2 ហើយ​នឹង​ពួក​ស្តេច​ដែល​នៅ​ខាង​ជើង គឺ​ក្នុង​ស្រុក​ភ្នំ នៅ​ស្រុក​វាល ជា​ខាង​ត្បូង​សមុទ្រ​គេនេ‌សារ៉ែត នៅ​ស្រុក​ទំនាប ហើយ​នៅ​ស្រុក​ទំនួល​នៃ​ក្រុង​ដោរ​ខាង​លិច

3 ទៅ​ឯ​សាសន៍​កាណាន ដែល​នៅ​ខាង​កើត ខាង​លិច និង​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត ហើយ​សាសន៍​យេប៊ូស​ដែល​នៅ​ស្រុក​ភ្នំ ហើយ​នឹង​សាសន៍​ហេវី​នៅ​ស្រុក​មីសប៉ា នា​ជើង​ភ្នំ​ហ៊ើម៉ូន

4 គេ​ក៏​នាំ​ពួក​ពល​របស់​គេ​ទាំង​ប៉ុន្មាន​ចេញ​មក មាន​គ្នា​សន្ធឹក​ដូច​ជា​ខ្សាច់​នៅ​មាត់​សមុទ្រ មាន​ទាំង​សេះ និង​រទេះ​ចំបាំង​ជា​ច្រើន​ណាស់

5 ស្តេច​ទាំង​នោះ​ក៏​មូល​គ្នា​មក​បោះ​ទ័ព នៅ​ត្រង់​ទឹក​មេរ៉ុម ដើម្បី​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល។

6 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូស្វេ​ថា កុំ​ឲ្យ​ភ័យ​ខ្លាច ដោយ​ព្រោះ​គេ​ឡើយ ដ្បិត​ថ្ងៃ​ស្អែក វេលា​ថ្មើរ​ណេះ អញ​នឹង​ប្រគល់​គេ​ឲ្យ​ស្លាប់​ទាំង​អស់ នៅ​មុខ​អ៊ីស្រា‌អែល ត្រូវ​ឲ្យ​កាប់​សរសៃ​ក​ជើង​សេះ​គេ ហើយ​ដុត​រទេះ​ចំបាំង​ដោយ​ភ្លើង​ផង