12 ឯទីក្រុងរបស់ស្តេចទាំងនោះ ព្រមទាំងស្តេចគេផង នោះយ៉ូស្វេចាប់យកបានទាំងអស់ ហើយលោកកាប់គេដោយមុខដាវ ទាំងបំផ្លាញគេអស់រលីង ដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់មក
13 តែឯទីក្រុងទាំងប៉ុន្មានដែលនៅលើទីទំនួល នោះពួកអ៊ីស្រាអែលមិនបានដុតទេ លើកតែក្រុងហាសោរ១ ដែលយ៉ូស្វេបានដុតប៉ុណ្ណោះ
14 ពួកកូនចៅអ៊ីស្រាអែលគេយករបស់ទាំងអស់ ដែលនៅក្នុងក្រុងទាំងនោះ និងហ្វូងសត្វទុកជារបឹបសំរាប់ខ្លួនគេ តែឯមនុស្សទាំងប៉ុន្មាន នោះបានកាប់ដោយមុខដាវវិញ ទាល់តែបានបំផ្លាញអស់រលីង ឥតមានទុកអ្វីៗដែលមានដង្ហើមឲ្យនៅសល់ឡើយ
15 ឯសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ ជាអ្នកបំរើទ្រង់ នោះលោកម៉ូសេក៏បង្គាប់ដល់យ៉ូស្វេដែរ ហើយយ៉ូស្វេក៏ធ្វើតាមដូច្នោះ លោកមិនបានវៀរបង់ចំពោះអ្វីៗក្នុងគ្រប់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់លោកម៉ូសេឡើយ។
16 ដូច្នេះយ៉ូស្វេបានចាប់យកស្រុកនោះទាំងអស់ គឺស្រុកភ្នំ ស្រុកត្បូង ស្រុកកូសែនទាំងអស់ ស្រុកទំនាប ហើយស្រុកវាល ព្រមទាំងស្រុកភ្នំ ទាំងស្រុកទំនាបរបស់ស្រុកអ៊ីស្រាអែលផង
17 ចាប់តាំងពីភ្នំហាឡាក ត្រង់កន្លែងដែលឡើងទៅភ្នំសៀរ រហូតដល់ដល់បាល-កាឌ់ ដែលនៅក្នុងវាលច្រកភ្នំល្បាណូន ត្រង់ជើងភ្នំហ៊ើម៉ូន លោកក៏ចាប់បានស្តេចគេទាំងអស់ ហើយវាយសំឡាប់ចោលទៅ
18 យ៉ូស្វេបានច្បាំងនឹងស្តេចទាំងនោះជាយូរ