18 យ៉ូស្វេបានច្បាំងនឹងស្តេចទាំងនោះជាយូរ
19 គ្មានទីក្រុងណាមួយ បានចងស្ពានមេត្រីនឹងពួកកូនចៅអ៊ីស្រាអែលឡើយ លើកតែសាសន៍ហេវី ដែលនៅក្រុងគីបៀនប៉ុណ្ណោះ ក្រៅពីនោះពួកកូនចៅអ៊ីស្រាអែលចាប់យកទាំងអស់បានដោយច្បាំង
20 ដ្បិតព្រះយេហូវ៉ាទ្រង់បានបណ្តាលចិត្តគេឲ្យរឹងទទឹង ដើម្បីឲ្យគេចេញមកច្បាំងនឹងពួកអ៊ីស្រាអែល ប្រយោជន៍ឲ្យទ្រង់បានបំផ្លាញគេអស់រលីងទៅ ឥតមានប្រណីឡើយ គឺឲ្យលោកបានបំផ្លាញគេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
21 នៅគ្រានោះយ៉ូស្វេក៏ទៅវាយសាសន៍អ័ណាក់ ឲ្យសូន្យបាត់ពីស្រុកភ្នំ ពីក្រុងហេប្រុន ក្រុងដេបៀរ ក្រុងអាណាប ពីស្រុកភ្នំរបស់យូដា និងស្រុកភ្នំរបស់អ៊ីស្រាអែលទាំងអស់ទៅ គឺលោកបានបំផ្លាញគេ និងទីក្រុងគេអស់រលីង
22 គ្មានសល់ពួកសាសន៍អ័ណាក់ណាមួយនៅក្នុងស្រុករបស់ពួកកូនចៅអ៊ីស្រាអែលឡើយ សល់នៅតែក្នុងក្រុងកាសា ក្រុងកាថ និងក្រុងអាសដូឌប៉ុណ្ណោះ
23 ដូច្នេះយ៉ូស្វេបានចាប់យកស្រុកទាំងអស់ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ រួចលោកចែកស្រុកទាំងនោះជាមរដក ដល់សាសន៍អ៊ីស្រាអែល តាមពួកក្នុងពូជអំបូរគេរៀងខ្លួន ស្រុកនោះក៏បានស្រាកស្រាន្តពីចំបាំងទៅ។