7 ដូច្នេះយ៉ូស្វេ និងពួកអ្នកថ្នឹកច្បាំងទាំងប៉ុន្មាន ក៏ទៅទាស់នឹងគេ ត្រង់ទឹកមេរ៉ុម ឥតគេដឹងខ្លួនសោះ ហើយស្ទុះចូលទៅលើគេ
8 ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់គេមកក្នុងកណ្តាប់ដៃនៃពួកអ៊ីស្រាអែល ពួកអ៊ីស្រាអែលបានវាយគេ ហើយដេញតាម រហូតទៅដល់ក្រុងស៊ីដូនដ៏ជាក្រុងធំ និងដល់ក្រុងមីសរិផូត-ម៉ែម ហើយនឹងដល់វាលច្រកភ្នំមីសប៉ាខាងកើត គឺវាយគេទាល់តែគ្មានអ្នកណាមួយនៅសល់ឡើយ
9 យ៉ូស្វេបានប្រព្រឹត្តនឹងគេ ដូចជាព្រះយេហូវ៉ា ទ្រង់បានបង្គាប់មក គឺបានកាប់សរសៃកជើងសេះ ព្រមទាំងដុតរទេះចំបាំងរបស់គេផង។
10 គ្រានោះ យ៉ូស្វេក៏បត់មកចាប់យកក្រុងហាសោរ ហើយកាប់ស្តេចគេដោយដាវ ឯក្រុងហាសោរនេះ ពីដើមជាក្រុងធំ ត្រួតលើនគរទាំងនោះ
11 ពួកអ៊ីស្រាអែលក៏កាប់ពួកអ្នកដែលនៅក្នុងក្រុងនោះ ដោយមុខដាវ ព្រមទាំងបំផ្លាញគេអស់រលីង ឥតមានទុកអ្វីៗដែលមានដង្ហើមឲ្យនៅសល់ឡើយ ហើយដុតទីក្រុងហាសោរនោះចោលដែរ
12 ឯទីក្រុងរបស់ស្តេចទាំងនោះ ព្រមទាំងស្តេចគេផង នោះយ៉ូស្វេចាប់យកបានទាំងអស់ ហើយលោកកាប់គេដោយមុខដាវ ទាំងបំផ្លាញគេអស់រលីង ដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់មក
13 តែឯទីក្រុងទាំងប៉ុន្មានដែលនៅលើទីទំនួល នោះពួកអ៊ីស្រាអែលមិនបានដុតទេ លើកតែក្រុងហាសោរ១ ដែលយ៉ូស្វេបានដុតប៉ុណ្ណោះ