យ៉ូស្វេ 12:2-8 KHOV

2 គឺ​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី​នៅ​ក្រុង​ហែសបូន ដែល​សោយ‌រាជ្យ​លើ​ស្រុក​កាឡាត​១​ចំហៀង ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ នៅ​ក្បែរ​មាត់​ស្ទឹង​អើណូន គឺ​ពី​កណ្តាល​ស្ទឹង​នោះ រហូត​ដល់​ស្ទឹង​យ៉ាបុក ជា​ព្រំ​ស្រុក​ពួក​កូន​ចៅ​អាំម៉ូន

3 និង​ស្រុក​វាល​រហូត​ដល់​ខាង​កើត​សមុទ្រ​គេនេ‌សារ៉ែត ហើយ​ទៅ​ដល់​ខាង​កើត​សមុទ្រ​នៅ​វាល គឺ​ជា​សមុទ្រ​អំបិល​តាម​ផ្លូវ​ទៅ​ឯ​បេត-យេស៊ីម៉ូត ហើយ​នៅ​ខាង​ត្បូង​នោះ​ត្រង់​ជើង​ភ្នំ​ពីសកា

4 និង​អុក ជា​ស្តេច​ស្រុក​បាសាន ជា​ម្នាក់​ក្នុង​ពួក​ដែល​សល់​ពី​សាសន៍​រេផែម នៅ​ក្រុង​អាស‌ថារ៉ូត និង​ក្រុង​អេទ្រី

5 ដែល​សោយ‌រាជ្យ​លើ​ស្រុក​ភ្នំ​ហ៊ើម៉ូន និង​ក្រុង​សាលកា ហើយ​នៅ​ស្រុក​បាសាន​ទាំង​មូល រហូត​ដល់​ព្រំ​ស្រុក​របស់​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី ហើយ​លើ​ស្រុក​កាឡាត​១​ចំហៀង​ដែរ ទល់​នឹង​ព្រំ​ស្រុក​របស់​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន

6 គឺ​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​វាយ​យក​ស្រុក​ទាំង​នោះ ហើយ​លោក​ក៏​ចែក​ស្រុក​ទាំង​នោះ​ដល់​ពួក​រូបេន ពួក​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង ទុក​ជា​កេរ‌អាករ​របស់​គេ។

7 ឯ​ពួក​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក ដែល​យ៉ូស្វេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​វាយ ចាប់​យក​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​លិច ចាប់​តាំង​ពី​បាល-កាឌ់ នៅ​វាល​ច្រក​ភ្នំ​ល្បាណូន រហូត​ដល់​ភ្នំ​ហាឡាក​ត្រង់​កន្លែង​ឡើង​ទៅ​ឯ​ភ្នំ​សៀរ (ស្រុក​នោះ​យ៉ូស្វេ​ក៏​ចែក​ដល់​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល ទុក​ជា​កេរ‌អាករ​តាម​ពួក​គេ

8 គឺ​ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​វាល ស្រុក​ជំរាល ទី​រហោ‌ស្ថាន និង​ស្រុក​ត្បូង ជា​ស្រុក​របស់​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស)