10 និងអស់ទាំងទីក្រុងរបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលសោយរាជ្យនៅក្រុងហែសបូន រហូតដល់ព្រំស្រុករបស់ពួកកូនចៅអាំម៉ូន
11 និងស្រុកកាឡាត ហើយព្រំដែនស្រុករបស់សាសន៍កេស៊ូរី និងសាសន៍ម៉ាកាធី ស្រុកភ្នំហ៊ើម៉ូនទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា
12 គឺនគររបស់អុក នៅស្រុកបាសាន ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី (ជាម្នាក់ក្នុងពួកដែលសល់ពីសាសន៍រេផែម) ដ្បិតម៉ូសេបានវាយ បណ្តេញពួកទាំងនោះចេញ
13 តែពួកកូនចៅអ៊ីស្រាអែលមិនបានដេញសាសន៍កេស៊ូរី និងសាសន៍ម៉ាកាធីចេញទេ គឺសាសន៍កេស៊ូរី និងសាសន៍ម៉ាកាធីនោះ បាននៅកណ្តាលពួកអ៊ីស្រាអែល ដរាបដែលសព្វថ្ងៃនេះ
14 មានតែពូជអំបូរលេវីប៉ុណ្ណោះទេ ដែលលោកមិនបានចែកមរដកឲ្យគេ ដ្បិតអស់ទាំងដង្វាយដុតថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះជាមរដករបស់គេហើយ ដូចជាលោកបានប្រាប់មក។
15 លោកម៉ូសេក៏ឲ្យ១ចំណែក ដល់ពូជអំបូរពួកកូនចៅរូបេនតាមគ្រួគេ
16 ឯដែនស្រុករបស់គេ នោះចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលនៅក្បែរស្ទឹងអើណូន និងទីក្រុងដែលនៅកណ្តាលច្រកភ្នំនោះ រហូតដល់ផុតស្រុកវាលមេឌីបា