យ៉ូស្វេ 13:12-18 KHOV

12 គឺ​នគរ​របស់​អុក នៅ​ស្រុក​បាសាន ដែល​សោយ‌រាជ្យ​នៅ​ក្រុង​អាស‌ថារ៉ូត និង​ក្រុង​អេទ្រី (ជា​ម្នាក់​ក្នុង​ពួក​ដែល​សល់​ពី​សាសន៍​រេផែម) ដ្បិត​ម៉ូសេ​បាន​វាយ បណ្តេញ​ពួក​ទាំង​នោះ​ចេញ

13 តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​បាន​ដេញ​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី​ចេញ​ទេ គឺ​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ាកាធី​នោះ បាន​នៅ​កណ្តាល​ពួក​អ៊ីស្រា‌អែល ដរាប​ដែល​សព្វ​ថ្ងៃ​នេះ

14 មាន​តែ​ពូជ​អំបូរ​លេវី​ប៉ុណ្ណោះ​ទេ ដែល​លោក​មិន​បាន​ចែក​មរដក​ឲ្យ​គេ ដ្បិត​អស់​ទាំង​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​ជា​មរដក​របស់​គេ​ហើយ ដូច​ជា​លោក​បាន​ប្រាប់​មក។

15 លោក​ម៉ូសេ​ក៏​ឲ្យ​១​ចំណែក ដល់​ពូជ​អំបូរ​ពួក​កូន​ចៅ​រូបេន​តាម​គ្រួ​គេ

16 ឯ​ដែន​ស្រុក​របស់​គេ នោះ​ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​នៅ​ក្បែរ​ស្ទឹង​អើណូន និង​ទី​ក្រុង​ដែល​នៅ​កណ្តាល​ច្រក​ភ្នំ​នោះ រហូត​ដល់​ផុត​ស្រុក​វាល​មេឌីបា

17 គឺ​ក្រុង​ហែសបូន និង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​វាល គឺ​ក្រុង​ឌីបូន ក្រុង​បាម៉ូត-បាល ក្រុង​បេត-បាល-មេយ៉ូន

18 ក្រុង​យ៉ាហាស់ ក្រុង​ក្តេម៉ូត ក្រុង​មេផ្អាត