យ៉ូស្វេ 13:16-22 KHOV

16 ឯ​ដែន​ស្រុក​របស់​គេ នោះ​ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​នៅ​ក្បែរ​ស្ទឹង​អើណូន និង​ទី​ក្រុង​ដែល​នៅ​កណ្តាល​ច្រក​ភ្នំ​នោះ រហូត​ដល់​ផុត​ស្រុក​វាល​មេឌីបា

17 គឺ​ក្រុង​ហែសបូន និង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​វាល គឺ​ក្រុង​ឌីបូន ក្រុង​បាម៉ូត-បាល ក្រុង​បេត-បាល-មេយ៉ូន

18 ក្រុង​យ៉ាហាស់ ក្រុង​ក្តេម៉ូត ក្រុង​មេផ្អាត

19 ក្រុង​គារ‌យ៉ា‌ថែម ក្រុង​សិបម៉ា ក្រុង​សេរ៉ែត-ហាសាកា​ដែល​នៅ​លើ​ភ្នំ​ក្នុង​វាល​ច្រក​ភ្នំ

20 ក្រុង​បេត-ពេអរ និង​ជំរាល​ភ្នំ​ពីសកា ហើយ​ក្រុង​បេត-យេស៊ីម៉ូត

21 ព្រម​ទាំង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​វាល និង​នគរ​ទាំង​មូល​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​សោយ​រាជ្យ​នៅ​ក្រុង​ហែសបូន ជា​អ្នក​ដែល​លោក​ម៉ូសេ​បាន​វាយ​សំឡាប់​ជា​មួយ​នឹង​ពួក​មេ​សាសន៍​ម៉ាឌាន គឺ​អេវី​១ រេគេម​១ ស៊ើរ​១ ហ៊ើរ១ និង​រេបា​១ សុទ្ធ​តែ​ជា​ពួក​មេ​របស់​ស្តេច​ស៊ីហុន​ដែល​នៅ​ក្នុង​ស្រុក​នោះ

22 ឯ​បាឡាម ជា​កូន​បេអ៊រ​ដែល​ជា​គ្រូ​ទាយ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​សំឡាប់​ដោយ​ដាវ ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ដែល​ត្រូវ​ស្លាប់​នោះ​ដែរ