19 ក្រុងគារយ៉ាថែម ក្រុងសិបម៉ា ក្រុងសេរ៉ែត-ហាសាកាដែលនៅលើភ្នំក្នុងវាលច្រកភ្នំ
20 ក្រុងបេត-ពេអរ និងជំរាលភ្នំពីសកា ហើយក្រុងបេត-យេស៊ីម៉ូត
21 ព្រមទាំងទីក្រុងទាំងប៉ុន្មាន ដែលនៅស្រុកវាល និងនគរទាំងមូលរបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី ដែលសោយរាជ្យនៅក្រុងហែសបូន ជាអ្នកដែលលោកម៉ូសេបានវាយសំឡាប់ជាមួយនឹងពួកមេសាសន៍ម៉ាឌាន គឺអេវី១ រេគេម១ ស៊ើរ១ ហ៊ើរ១ និងរេបា១ សុទ្ធតែជាពួកមេរបស់ស្តេចស៊ីហុនដែលនៅក្នុងស្រុកនោះ
22 ឯបាឡាម ជាកូនបេអ៊រដែលជាគ្រូទាយ នោះពួកកូនចៅអ៊ីស្រាអែលបានសំឡាប់ដោយដាវ ជាមួយនឹងអ្នកឯទៀតដែលត្រូវស្លាប់នោះដែរ
23 ឯទន្លេយ័រដាន់ នោះជាព្រំស្រុករបស់កូនចៅរូបេន នេះហើយជាមរដករបស់រូបេនតាមគ្រួគេទាំងប៉ុន្មាន ព្រមទាំងទីក្រុង និងភូមិទាំងប៉ុន្មានផង។
24 លោកម៉ូសេក៏ឲ្យ១ចំណែក ដល់ពូជអំបូរកាឌ់ដែរ គឺដល់ពួកកូនចៅកាឌ់តាមគ្រួគេ
25 ឯដែនគេ គឺស្រុកយ៉ាស៊ើរ និងអស់ទាំងទីក្រុងនៅស្រុកកាឡាត និងស្រុករបស់ពួកកូនចៅអាំម៉ូន១ចំហៀង រហូតដល់អារ៉ូអ៊ើរ ដែលទល់មុខនឹងក្រុងរ៉ាបាត