28 នេះហើយជាមរដករបស់ពួកកូនចៅកាឌ់ តាមគ្រួគេទាំងប៉ុន្មាន ព្រមទាំងទីក្រុង និងភូមិគេទាំងប៉ុន្មានផង។
29 លោកម៉ូសេក៏ឲ្យ១ចំណែកដល់ពូជអំបូរម៉ាន៉ាសេ១ចំហៀងដែរ គឺដល់ពូជអំបូរពួកកូនចៅម៉ាន៉ាសេ១ចំហៀងតាមគ្រួគេ
30 ឯដែនរបស់គេ នោះគឺជាស្រុកម៉ាហាណែម ស្រុកបាសានទាំងមូល នគររបស់អុក ជាស្តេចស្រុកបាសានទាំងមូល និងទីក្រុងទាំង៦០ របស់យ៉ាអ៊ារដែលនៅស្រុកបាសាននោះដែរ
31 ព្រមទាំងស្រុកកាឡាត១ចំហៀង និងក្រុងអាសថារ៉ូត ហើយក្រុងអេទ្រីជាទីក្រុងដែលនៅក្នុងនគររបស់អុកនៅស្រុកបាសាន នេះសុទ្ធតែសំរាប់ពួកកូនចៅម៉ាគារ ជាកូនម៉ាន៉ាសេ គឺសំរាប់ពួកកូនចៅម៉ាគារ១ចំហៀងតាមគ្រួគេ។
32 នេះហើយជាមរដក ដែលលោកម៉ូសេបានចែកនៅស្រុកវាលរបស់ម៉ូអាប់ ត្រើយទន្លេយ័រដាន់ខាងកើតទល់មុខនឹងយេរីខូរ
33 តែឯពូជអំបូរលេវី នោះលោកម៉ូសេមិនបានចែកមរដកដល់គេទេ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ជាមរដករបស់គេហើយ ដូចជាលោកបានប្រាប់មក។