យ៉ូស្វេ 13:29-33 KHOV

29 លោក​ម៉ូសេ​ក៏​ឲ្យ​១​ចំណែក​ដល់​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ដែរ គឺ​ដល់​ពូជ​អំបូរ​ពួក​កូន​ចៅ​ម៉ាន៉ាសេ​១​ចំហៀង​តាម​គ្រួ​គេ

30 ឯ​ដែន​របស់​គេ នោះ​គឺ​ជា​ស្រុក​ម៉ាហា‌ណែម ស្រុក​បាសាន​ទាំង​មូល នគរ​របស់​អុក ជា​ស្តេច​ស្រុក​បាសាន​ទាំង​មូល និង​ទី​ក្រុង​ទាំង​៦០ របស់​យ៉ាអ៊ារ​ដែល​នៅ​ស្រុក​បាសាន​នោះ​ដែរ

31 ព្រម​ទាំង​ស្រុក​កាឡាត​១​ចំហៀង និង​ក្រុង​អាស‌ថារ៉ូត ហើយ​ក្រុង​អេទ្រី​ជា​ទី​ក្រុង​ដែល​នៅ​ក្នុង​នគរ​របស់​អុក​នៅ​ស្រុក​បាសាន នេះ​សុទ្ធ​តែ​សំរាប់​ពួក​កូន​ចៅ​ម៉ាគារ ជា​កូន​ម៉ាន៉ាសេ គឺ​សំរាប់​ពួក​កូន​ចៅ​ម៉ាគារ​១​ចំហៀង​តាម​គ្រួ​គេ។

32 នេះ​ហើយ​ជា​មរដក ដែល​លោក​ម៉ូសេ​បាន​ចែក​នៅ​ស្រុក​វាល​របស់​ម៉ូអាប់ ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​ទល់​មុខ​នឹង​យេរីខូរ

33 តែ​ឯ​ពូជ​អំបូរ​លេវី នោះ​លោក​ម៉ូសេ​មិន​បាន​ចែក​មរដក​ដល់​គេ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ជា​មរដក​របស់​គេ​ហើយ ដូច​ជា​លោក​បាន​ប្រាប់​មក។