1 ហើយនេះជាមរដកដែលពួកកូនចៅអ៊ីស្រាអែលបានទទួលនៅក្នុងស្រុកកាណាន គឺដែលអេលាសារដ៏ជាសង្ឃ និងយ៉ូស្វេជាកូននុន ហើយនឹងពួកមេលើវង្សានុវង្ស របស់ពូជអំបូរពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មានបានចែកឲ្យ
2 មរដកទាំងនោះគេបានចែកឲ្យពូជអំបូរ៩ និងពូជអំបូរ១ចំហៀងនោះ ដោយចាប់ឆ្នោត ដូចជាព្រះយេហូវ៉ាបានបង្គាប់មកដោយសារលោកម៉ូសេ
3 ដ្បិតលោកម៉ូសេបានចែកមរដកដល់ពូជអំបូរទាំង២ និង១ចំហៀងទៀត នៅខាងនាយទន្លេយ័រដាន់ហើយ តែមិនបានចែកឲ្យដល់ពួកលេវីទេ
4 ពីព្រោះពួកកូនចៅយ៉ូសែបបានចែកជាពូជអំបូរ២ផ្នែកទៅហើយ គឺម៉ាន៉ាសេ និងអេប្រាអិម ដូច្នេះ គេមិនបានចែកចំណែកណាដល់ពួកលេវីនៅក្នុងស្រុកនោះទេ លើកតែទីក្រុងសំរាប់ឲ្យគេនៅប៉ុណ្ណោះ ព្រមទាំងដីនៅជុំវិញទាំងប៉ុន្មានសំរាប់ហ្វូងសត្វ និងទ្រព្យសម្បត្តិគេផង