7 កាលលោកម៉ូសេ ជាអ្នកបំរើនៃព្រះយេហូវ៉ា បានចាត់ខ្ញុំពីកាដេស-បារនា ឲ្យទៅសង្កេតមើលស្រុក នោះខ្ញុំមានអាយុ៤០ឆ្នាំហើយ ខ្ញុំក៏បានត្រឡប់មកវិញ ជំរាបលោកតាមគំនិតខ្ញុំ
8 ប៉ុន្តែពួកបងប្អូនដែលឡើងទៅជាមួយនឹងខ្ញុំ គេបានរំសាយចិត្តពួកបណ្តាជនវិញ ឯខ្ញុំបានធ្វើតាមព្រះយេហូវ៉ា ជាព្រះនៃខ្ញុំគ្រប់ជំពូក
9 ហើយនៅថ្ងៃនោះឯង លោកម៉ូសេក៏ស្បថថា ដីដែលជើងឯងបានជាន់ នោះនឹងត្រូវបានជាមរដកដល់ឯង និងកូនចៅឯងតរៀងទៅ ដោយព្រោះឯងបានតាមព្រះយេហូវ៉ា ជាព្រះនៃអញគ្រប់ជំពូក
10 ឥឡូវនេះ មើល ព្រះយេហូវ៉ាទ្រង់បានទុកឲ្យខ្ញុំរស់នៅដូចជាទ្រង់បានមានព្រះបន្ទូល គឺមាន៤៥ឆ្នាំនេះហើយ តាំងពីព្រះយេហូវ៉ាបានមានព្រះបន្ទូលសេចក្ដីនោះ នឹងលោកម៉ូសេក្នុងកាលដែលពួកអ៊ីស្រាអែល កំពុងដើរក្នុងទីរហោស្ថាននៅឡើយ ហើយមើល នៅថ្ងៃនេះខ្ញុំមានអាយុ៨៥ឆ្នាំហើយ
11 សព្វថ្ងៃនេះខ្ញុំនៅតែមានកំឡាំង ដូចក្នុងកាលដែលលោកម៉ូសេបានចាត់ខ្ញុំឲ្យទៅនោះនៅឡើយ កំឡាំងខ្ញុំឥឡូវនេះក៏ដូចជាកាលពីដើមដែរ សំរាប់នឹងទៅច្បាំងទាំងចេញទៅហើយចូលមកវិញផង
12 ដូច្នេះសូមឲ្យស្រុកភ្នំនេះ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនៅគ្រានោះមកខ្ញុំចុះ ដ្បិតលោកបានឮនៅវេលានោះ ហើយថា មានសាសន៍អ័ណាក់ នៅស្រុកនោះ ហើយមានទាំងទីក្រុងធំៗដែលមានកំផែងផង ប្រហែលជាព្រះយេហូវ៉ា ទ្រង់នឹងគង់ជាមួយនឹងខ្ញុំទេដឹង ឲ្យខ្ញុំបានបណ្តេញគេចេញទៅ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ។
13 នោះយ៉ូស្វេឲ្យពរដល់កាលែប ជាកូនយេភូនេ ហើយក៏ឲ្យក្រុងហេប្រុនទៅគាត់ទុកជាមរដក