យ៉ូស្វេ 15:11-17 KHOV

11 ពី​ទី​នោះ​ក៏​ចេញ​ទៅ​ខាង​ជើង​ក្រុង​អេក្រុន​ដល់​ស៊ីក្រុន ហើយ​តាម​ភ្នំ​បាឡា​ទៅ​ដល់​យ៉ាបនាល រួច​ផុត​ត្រឹម​សមុទ្រ

12 ឯ​ព្រំ​ប្រទល់​ខាង​លិច នោះ​គឺ​តាម​ឆ្នេរ​របស់​សមុទ្រ​ធំ នេះ​ហើយ​ជា​ព្រំ​ស្រុក​នៅ​ព័ទ្ធ​ជុំវិញ​របស់​ពួក​កូន​ចៅ​យូដា តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។

13 យ៉ូស្វេ​ក៏​ចែក​ឲ្យ​ដល់​កាលែប ជា​កូន​យេភូនេ មាន​១​ចំណែក ជា​មួយ​នឹង​ពួក​កូន​ចៅ​យូដា​ដែរ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​គារ‌យ៉ាត់-អើបា ដែល​ជា​ក្រុង​ហេប្រុន (ឯ​អើបា​នោះ​ជា​ឪពុក​អ័ណាក់)

14 កាលែប​ក៏​បណ្តេញ​កូន​របស់​អ័ណាក់​៣​នាក់​ចេញ គឺ​សេសាយ​១ អ័ហ៊ីម៉ាន​១ និង​តាល‌ម៉ាយ​១ សុទ្ធ​តែ​ជា​កូន​អ័ណាក់

15 ពី​ទី​នោះ​គាត់​ក៏​ឡើង​ទៅ ទាស់​នឹង​ពួក​អ្នក​ស្រុក​ដេបៀរ រីឯ​ក្រុង​ដេបៀរ​នោះ កាល​ពី​ដើម​មាន​ឈ្មោះ​ជា​គារ‌យ៉ាត់-សេភើរ

16 កាលែប​ក៏​សន្យា​ថា បើ​អ្នក​ណា​នឹង​វាយ​យក​គារ‌យ៉ាត់-សេភើរ​បាន នោះ​អញ​នឹង​ឲ្យ​អាកសា ជា​កូន​អញ ទៅ​ធ្វើ​ជា​ប្រពន្ធ​អ្នក​នោះ

17 ដូច្នេះ​អូធ្នាល ជា​កូន​កេណាស ដែល​កេណាស​ជា​ប្អូន​កាលែប គាត់​ក៏​វាយ​យក​បាន នោះ​កាលែប​ក៏​ឲ្យ​នាង​អាកសា ជា​កូន​ខ្លួន ទៅ​ធ្វើ​ជា​ប្រពន្ធ​គាត់​ទៅ