18 កាលនាងបានមកដល់គាត់ហើយ នោះក៏បបួលឲ្យសូមដីពីឪពុកនាង ដូច្នេះនាងចុះពីលើសត្វជំនិះ កាលែបក៏សួរថា ហេតុអ្វីហ្នឹង
19 នាងឆ្លើយថា សូមលោកឪពុកចែកឲ្យខ្ញុំ១ចំណែកផង ដ្បិតលោកឪពុកបានឲ្យខ្ញុំមានដីខាងត្បូងហើយ ដូច្នេះសូមឲ្យខ្ញុំមានក្បាលទឹកដែរ នោះគាត់ក៏ឲ្យក្បាលទឹកខាងលើ ហើយខាងក្រោមទៅនាង។
20 នេះជាមរដករបស់ពូជអំបូរ នៃពួកកូនចៅយូដា តាមគ្រួគេទាំងប៉ុន្មាន
21 ឯទីក្រុងទាំងប៉ុន្មានរបស់ពូជអំបូរនៃពួកកូនចៅយូដា ដែលនៅខាងត្បូងបំផុត ក្បែរព្រំដែនរបស់អេដំម នោះគឺកាបសៀល១ អេឌើរ១ យ៉ាគើរ១
22 គីណា១ ឌីម៉ូណា១ អាដាដា១
23 កេដេស១ ហាសោរ១ អ៊ីថ្នាន១
24 ស៊ីភ១ ថេលែម១ ប្អាឡូត១