យ៉ូស្វេ 15:19-25 KHOV

19 នាង​ឆ្លើយ​ថា សូម​លោក​ឪពុក​ចែក​ឲ្យ​ខ្ញុំ​១​ចំណែក​ផង ដ្បិត​លោក​ឪពុក​បាន​ឲ្យ​ខ្ញុំ​មាន​ដី​ខាង​ត្បូង​ហើយ ដូច្នេះ​សូម​ឲ្យ​ខ្ញុំ​មាន​ក្បាល​ទឹក​ដែរ នោះ​គាត់​ក៏​ឲ្យ​ក្បាល​ទឹក​ខាង​លើ ហើយ​ខាង​ក្រោម​ទៅ​នាង។

20 នេះ​ជា​មរដក​របស់​ពូជ​អំបូរ នៃ​ពួក​កូន​ចៅ​យូដា តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន

21 ឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​យូដា ដែល​នៅ​ខាង​ត្បូង​បំផុត ក្បែរ​ព្រំ‌ដែន​របស់​អេដំម នោះ​គឺ​កាប‌សៀល​១ អេឌើរ​១ យ៉ាគើរ​១

22 គីណា​១ ឌីម៉ូណា​១ អាដាដា​១

23 កេដេស​១ ហាសោរ​១ អ៊ីថ្នាន​១

24 ស៊ីភ​១ ថេលែម​១ ប្អាឡូត​១

25 ហាសោរ-ហាដាថា​១ កេរីយ៉ុត-ហេស្រុន គឺ​ជា​ក្រុង​ហាសោរ​១