យ៉ូស្វេ 15:3-9 KHOV

3 ដំរង់​ទៅ​ខាង​ត្បូង រួច​ឡើង​តាម​ច្រក​ភ្នំ​អាក្រា‌ប៊ីម​ទៅ​តាម​ស៊ីន ហើយ​ចេញ​មក​ខាង​ត្បូង​កាដេស-បារនា ដំរង់​ទៅ​ដល់​ហេស្រុន ហើយ​ឡើង​ទៅ​ឯ​អាដារ រួច​បត់​មក​ដល់​ការកា

4 ពី​នោះ​ទៅ​ក៏​ដល់​អាសម៉ូន រួច​ចេញ​ទៅ តាម​ស្ទឹង​ស្រុក​អេស៊ីព្ទ ផុត​ត្រឹម​សមុទ្រ នេះ​ហើយ​ជា​ព្រំ‌ដែន​របស់​ឯង​រាល់​គ្នា​នៅ​ខាង​ត្បូង។

5 ឯ​ព្រំ​ប្រទល់​ខាង​កើត នោះ​គឺ​ជា​សមុទ្រ​អំបិល​រហូត​ដល់​ចុង​ទន្លេ​យ័រដាន់ ហើយ​ព្រំ​ប្រទល់​ខាង​ជើង នោះ​ចេញ​ពី​ឈូង‌សមុទ្រ​ដែល​នៅ​ចុង​ទន្លេ​យ័រដាន់

6 ឡើង​ទៅ​ដល់​បេត-ហុកឡា ដំរង់​ទៅ​ខាង​ជើង​បេត-អើ‌រ៉ាបា រួច​ក៏​ឡើង​ទៅ​ដល់​ថ្មដា​របស់​បូហាន​ជា​កូន​រូបេន

7 ហើយ​ចេញ​ពី​ច្រក​ភ្នំ​អាកោរ ឡើង​ទៅ​ដល់​ដេបៀរ រួច​កាត់​ត្រង់​ទៅ​ឯ​ជើង ខាង​គីល‌កាល ដែល​ទល់​មុខ​នឹង​ផ្លូវ​ដែល​ឡើង​ទៅ​ឯ​អាឌូមីម នៅ​ខាង​ត្បូង​ស្ទឹង ហើយ​ក៏​ទៅ​តាម​ក្បាល​ទឹក​អេន-សេមែស រួច​ចេញ​មក​ត្រង់​អេន-រ៉ូកេល

8 ពី​ទី​នោះ​ក៏​ឡើង​តាម​ច្រក​ភ្នំ​បេន-ហ៊ីនណំម ខាង​ត្បូង​ក្រុង​យេប៊ូស គឺ​ជា​ក្រុង​យេរូ‌សាឡិម រួច​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ដែល​នៅ​ខាង​លិច ទល់​មុខ​នឹង​ច្រក​ភ្នំ​ហ៊ីនណំម គឺ​ជា​ចុង​ច្រក​ភ្នំ​ខាង​ជើង​របស់​ពួក​រេផែម

9 ពី​កំពូល​ភ្នំ​នោះ ក៏​ចុះ​ទៅ​ដល់​ក្បាល​ទឹក​ណែប‌ត្វា ដំរង់​ទៅ​តាម​ទី​ក្រុង​ទាំង​ប៉ុន្មាន នៅ​ភ្នំ​អេប្រុន រហូត​ដល់​បាឡា គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម