1 ឯចំណែកដែលគេបានចែកដល់ពួកកូនចៅយ៉ូសែប នោះចាប់តាំងពីទន្លេយ័រដាន់ត្រង់យេរីខូរ គឺពីខាងកើតទីក្រុងយេរីខូរ ក៏កាត់ទីរហោស្ថាន ដែលឡើងពីក្រុងយេរីខូរ តាមស្រុកភ្នំទៅដល់ក្រុងបេត-អែល
2 រួចចេញពីក្រុងបេត-អែល ទៅដល់ក្រុងលូស ក៏បណ្តោយទៅតាមព្រំស្រុកសាសន៍អើគី រហូតដល់ក្រុងអាថារ៉ូត
3 ពីទីនោះ ក៏ចុះទៅខាងលិច តាមព្រំស្រុករបស់ពួកយ៉ាផ្លេទីតខាងព្រំក្រុងបេត-ហូរ៉ុនខាងក្រោម រហូតដល់ក្រុងកេស៊ើរ រួចក៏ទៅផុតត្រឹមសមុទ្រ
4 ដូច្នេះពួកកូនចៅយ៉ូសែប គឺពួកម៉ាន៉ាសេ និងពួកអេប្រាអិមបានមរដករបស់គេហើយ។
5 ឯព្រំស្រុករបស់ពួកកូនចៅអេប្រាអិម តាមគ្រួគេទាំងប៉ុន្មាន នោះប៉ែកខាងកើត គឺក្រុងអាថារ៉ូត-អាដើរ ទៅដល់បេត-ហូរ៉ុនខាងលើ
6 ពីទីនោះក៏ចេញទៅឯខាងលិច ត្រង់ខាងជើងក្រុងមីកមេថា រួចបត់ទៅខាងកើត រហូតដល់ក្រុងត្អាណាត-ស៊ីឡូរ រួចទៅតាមខាងកើតក្រុងយ៉ាណូហា