យ៉ូស្វេ 16:3-9 KHOV

3 ពី​ទី​នោះ ក៏​ចុះ​ទៅ​ខាង​លិច តាម​ព្រំ​ស្រុក​របស់​ពួក​យ៉ាផ្លេ‌ទីត​ខាង​ព្រំ​ក្រុង​បេត-ហូរ៉ុន​ខាង​ក្រោម រហូត​ដល់​ក្រុង​កេស៊ើរ រួច​ក៏​ទៅ​ផុត​ត្រឹម​សមុទ្រ

4 ដូច្នេះ​ពួក​កូន​ចៅ​យ៉ូសែប គឺ​ពួក​ម៉ាន៉ាសេ និង​ពួក​អេប្រា‌អិម​បាន​មរដក​របស់​គេ​ហើយ។

5 ឯ​ព្រំ​ស្រុក​របស់​ពួក​កូន​ចៅ​អេប្រា‌អិម តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន នោះ​ប៉ែក​ខាង​កើត គឺ​ក្រុង​អាថារ៉ូត-អាដើរ ទៅ​ដល់​បេត-ហូរ៉ុន​ខាង​លើ

6 ពី​ទី​នោះ​ក៏​ចេញ​ទៅ​ឯ​ខាង​លិច ត្រង់​ខាង​ជើង​ក្រុង​មីក‌មេថា រួច​បត់​ទៅ​ខាង​កើត រហូត​ដល់​ក្រុង​ត្អាណាត-ស៊ីឡូរ រួច​ទៅ​តាម​ខាង​កើត​ក្រុង​យ៉ាណូហា

7 ពី​យ៉ាណូហា​ក៏​ចុះ​ទៅ​ដល់​ក្រុង​អាថារ៉ូត ហើយ​នឹង​ក្រុង​ណ្អារ៉ាត រហូត​ដល់​ក្រុង​យេរីខូរ ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់

8 ហើយ​ពី​ក្រុង​តាពួរ ព្រំ​នោះ​ក៏​ទៅ​លិច ទៅ​តាម​ស្ទឹង​ខាណា រួច​ផុត​ត្រឹម​សមុទ្រ នេះ​ហើយ​ជា​មរដក​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​អេប្រា‌អិម តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន

9 ព្រម​ទាំង​ទី​ក្រុង និង​ភូមិ​ជុំវិញ​ទាំង​ប៉ុន្មាន ដែល​សំរាប់​ពួក​កូន​ចៅ​អេប្រា‌អិម នៅ​ក្នុង​មរដក​របស់​ពួក​កូន​ចៅ​ម៉ាន៉ាសេ​នោះ​ផង