7 ពីយ៉ាណូហាក៏ចុះទៅដល់ក្រុងអាថារ៉ូត ហើយនឹងក្រុងណ្អារ៉ាត រហូតដល់ក្រុងយេរីខូរ ទៅផុតត្រឹមទន្លេយ័រដាន់
8 ហើយពីក្រុងតាពួរ ព្រំនោះក៏ទៅលិច ទៅតាមស្ទឹងខាណា រួចផុតត្រឹមសមុទ្រ នេះហើយជាមរដករបស់ពូជអំបូរពួកកូនចៅអេប្រាអិម តាមគ្រួគេទាំងប៉ុន្មាន
9 ព្រមទាំងទីក្រុង និងភូមិជុំវិញទាំងប៉ុន្មាន ដែលសំរាប់ពួកកូនចៅអេប្រាអិម នៅក្នុងមរដករបស់ពួកកូនចៅម៉ាន៉ាសេនោះផង
10 តែគេមិនបានបណ្តេញពួកសាសន៍កាណាន ដែលនៅក្រុងកេស៊ើរចេញទេ ពួកសាសន៍នោះគេនៅជាមួយនឹងពួកអេប្រាអិម ដរាបដល់សព្វថ្ងៃនេះ ហើយក៏ត្រឡប់ជាអ្នកបំរើដល់ពួកអេប្រាអិមទាំងបង្ខំ។