យ៉ូស្វេ 17:1-4 KHOV

1 នេះ​ជា​ចំណែក​ដែល​គេ​បាន​ចែក​ដល់​ពូជ​អំបូរ​ម៉ាន៉ាសេ ដ្បិត​គាត់​ជា​កូន​ច្បង​របស់​យ៉ូសែប ឯ​ម៉ាគារ ជា​កូន​ច្បង​របស់​ម៉ាន៉ាសេ ហើយ​ជា​ឪពុក​របស់​កាឡាត គាត់​បាន​ស្រុក​កាឡាត និង​ស្រុក​បាសាន ដោយ​ព្រោះ​គាត់​ជា​អ្នក​ថ្នឹក​ច្បាំង

2 រីឯ​ចំណែក​ដែល​បាន​ចែក​ឲ្យ​ពួក​កូន​ចៅ​ម៉ាន៉ាសេ​ឯ​ទៀត តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន នោះ​គឺ​ចែក​ឲ្យ​ពួក​កូន​ចៅ​អ័បៀ‌ស៊ើរ ពួក​កូន​ចៅ​ហេលេក ពួក​កូន​ចៅ​អាសរាល ពួក​កូន​ចៅ​ស៊ីគែម ពួក​កូន​ចៅ​ហេភើរ និង​ពួក​កូន​ចៅ​សេមីដា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​ប្រុសៗ​របស់​ម៉ាន៉ាសេ ដែល​ជា​កូន​យ៉ូសែប តាម​ជំនួរ​វង្ស

3 ឯ​ស្លូផិហាត ជា​កូន​ហេភើរ ដែល​ហេភើរ​ជា​កូន​កាឡាតៗ ជា​កូន​ម៉ាគារ ម៉ាគារ ជា​កូន​ម៉ាន៉ាសេ គាត់​គ្មាន​កូន​ប្រុស​ទេ មាន​សុទ្ធ​តែ​កូន​ស្រី​ទាំង​អស់ ឈ្មោះ​របស់​កូន​ស្រី​ទាំង​ប៉ុន្មាន​នោះ គឺ​ម័សឡា​១ ណូហា​១ ហុកឡា​១ មីលកា​១ និង​ធើសា​១

4 នាង​ទាំង​នោះ​ក៏​មក​ឯ​អេលាសារ​ដ៏​ជា​សង្ឃ និង​យ៉ូស្វេ​ជា​កូន​នុន ហើយ​នឹង​ពួក​អ្នក​ជា​កំពូល​ទាំង​ប៉ុន្មាន​ជំរាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ឲ្យ​ចែក​មរដក​មក​យើង​ខ្ញុំ នៅ​កណ្តាល​ពួក​បង​ប្អូន​យើង​ខ្ញុំ​ដែរ ដូច្នេះ​លោក​ក៏​ចែក​មរដក​ឲ្យ​គេ គឺ​នៅ​កណ្តាល​ពួក​បង​ប្អូន​ឪពុក​គេ តាម​បង្គាប់​ព្រះ‌យេហូវ៉ា