2 រីឯចំណែកដែលបានចែកឲ្យពួកកូនចៅម៉ាន៉ាសេឯទៀត តាមគ្រួគេទាំងប៉ុន្មាន នោះគឺចែកឲ្យពួកកូនចៅអ័បៀស៊ើរ ពួកកូនចៅហេលេក ពួកកូនចៅអាសរាល ពួកកូនចៅស៊ីគែម ពួកកូនចៅហេភើរ និងពួកកូនចៅសេមីដា នោះសុទ្ធតែជាកូនចៅប្រុសៗរបស់ម៉ាន៉ាសេ ដែលជាកូនយ៉ូសែប តាមជំនួរវង្ស
3 ឯស្លូផិហាត ជាកូនហេភើរ ដែលហេភើរជាកូនកាឡាតៗ ជាកូនម៉ាគារ ម៉ាគារ ជាកូនម៉ាន៉ាសេ គាត់គ្មានកូនប្រុសទេ មានសុទ្ធតែកូនស្រីទាំងអស់ ឈ្មោះរបស់កូនស្រីទាំងប៉ុន្មាននោះ គឺម័សឡា១ ណូហា១ ហុកឡា១ មីលកា១ និងធើសា១
4 នាងទាំងនោះក៏មកឯអេលាសារដ៏ជាសង្ឃ និងយ៉ូស្វេជាកូននុន ហើយនឹងពួកអ្នកជាកំពូលទាំងប៉ុន្មានជំរាបថា ព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់លោកម៉ូសេ ឲ្យចែកមរដកមកយើងខ្ញុំ នៅកណ្តាលពួកបងប្អូនយើងខ្ញុំដែរ ដូច្នេះលោកក៏ចែកមរដកឲ្យគេ គឺនៅកណ្តាលពួកបងប្អូនឪពុកគេ តាមបង្គាប់ព្រះយេហូវ៉ា
5 មាន១០ចំណែកដែលត្រូវបានដល់ពួកម៉ាន៉ាសេ ក្រៅពីស្រុកកាឡាត និងស្រុកបាសាន ដែលនៅខាងនាយទន្លេយ័រដាន់
6 ពីព្រោះកូនចៅស្រីរបស់ម៉ាន៉ាសេនោះ បានទទួលមរដកនៅកណ្តាលពួកកូនចៅប្រុសៗដែរ ហើយស្រុកកាឡាតបានចែកដល់ពួកកូនចៅប្រុសរបស់ម៉ាន៉ាសេឯទៀតនោះហើយ។
7 ឯព្រំដែនរបស់ម៉ាន៉ាសេ នោះចាប់តាំងពីអេស៊ើរទៅដល់មីកមេថា ដែលនៅប្រទល់មុខក្រុងស៊ីគែម រួចបណ្តោយទៅខាងស្តាំ រហូតដល់ពួកអ្នកនៅស្រុកអេន-តាពួរ
8 ស្រុកតាពួរនោះជារបស់ផងពួកម៉ាន៉ាសេ តែក្រុងតាពួរ ដែលនៅព្រំស្រុកម៉ាន៉ាសេ ជារបស់ផងពួកកូនចៅអេប្រាអិមវិញ