យ៉ូស្វេ 17:5-11 KHOV

5 មាន​១០​ចំណែក​ដែល​ត្រូវ​បាន​ដល់​ពួក​ម៉ាន៉ាសេ ក្រៅ​ពី​ស្រុក​កាឡាត និង​ស្រុក​បាសាន ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់

6 ពី​ព្រោះ​កូន​ចៅ​ស្រី​របស់​ម៉ាន៉ាសេ​នោះ បាន​ទទួល​មរដក​នៅ​កណ្តាល​ពួក​កូន​ចៅ​ប្រុសៗ​ដែរ ហើយ​ស្រុក​កាឡាត​បាន​ចែក​ដល់​ពួក​កូន​ចៅ​ប្រុស​របស់​ម៉ាន៉ាសេ​ឯ​ទៀត​នោះ​ហើយ។

7 ឯ​ព្រំ‌ដែន​របស់​ម៉ាន៉ាសេ នោះ​ចាប់​តាំង​ពី​អេស៊ើរ​ទៅ​ដល់​មីក‌មេថា ដែល​នៅ​ប្រទល់​មុខ​ក្រុង​ស៊ីគែម រួច​បណ្តោយ​ទៅ​ខាង​ស្តាំ រហូត​ដល់​ពួក​អ្នក​នៅ​ស្រុក​អេន-តាពួរ

8 ស្រុក​តាពួរ​នោះ​ជា​របស់​ផង​ពួក​ម៉ាន៉ាសេ តែ​ក្រុង​តាពួរ ដែល​នៅ​ព្រំ​ស្រុក​ម៉ាន៉ាសេ ជា​របស់​ផង​ពួក​កូន​ចៅ​អេប្រា‌អិម​វិញ

9 ព្រំ​នោះ​ក៏​ចុះ​ទៅ​ដល់​ស្ទឹង​ខាណា រួច​ទៅ​តាម​ខាង​ត្បូង​ស្ទឹង​នោះ ទី​ក្រុង​ទាំង​នោះ​ដែល​នៅ​ក្នុង​ព្រំ​របស់​ម៉ាន៉ាសេ ជា​របស់​ផង​ពួក​អេប្រា‌អិម តែ​ព្រំ​ស្រុក​ម៉ាន៉ាសេ គឺ​នៅ​ខាង​ជើង​ស្ទឹង​នោះ​វិញ រួច​ក៏​ចុះ​ទៅ​ផុត​ត្រឹម​សមុទ្រ

10 ឯ​ស្រុក​ខាង​ត្បូង ជា​របស់​ផង​អេប្រា‌អិម ហើយ​ខាង​ជើង​ជា​របស់​ផង​ម៉ាន៉ាសេ មាន​សមុទ្រ​ជា​ខាង​ចុង​ស្រុក ស្រុក​គេ​ក៏​រហូត​ដល់​អេស៊ើរ​ខាង​ជើង ហើយ​រហូត​ដល់​អ៊ីសាខារ​ខាង​កើត

11 ហើយ​ពួក​ម៉ាន៉ាសេ​ក៏​មាន​ទី​ក្រុង​នៅ​ក្នុង​ស្រុក​អ៊ីសាខារ និង​ស្រុក​អេស៊ើរ​ដែរ គឺ​ក្រុង​បេត-សៀន និង​តំបន់​ជុំវិញ ក្រុង​យីបលាម និង​តំបន់​ជុំវិញ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​ដោរ និង​តំបន់​ជុំវិញ ពួក​អ្នក​នៅ​ក្រុង​អេន-ដោរ និង​តំបន់​ជុំវិញ ពួក​អ្នក​នៅ​ក្រុង​ត្អាណាក និង​តំបន់​ជុំវិញ និង​ពួក​អ្នក​នៅ​ក្រុង​មេគី‌ដោ និង​តំបន់​ជុំវិញ គឺ​អស់​៣​ស្រុក