1 នោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ក៏ប្រជុំគ្នានៅត្រង់ស៊ីឡូរ ហើយដំឡើងត្រសាលជំនុំនៅទីនោះ ស្រុកនោះទាំងមូលក៏បានក្រាបចុះចូលនឹងគេ
2 តែក្នុងពួកកូនចៅអ៊ីស្រាអែល នៅមានពូជអំបូរ៧ ដែលមិនទាន់ចែកចំណែកមរដកគ្នានៅឡើយ
3 ដូច្នេះយ៉ូស្វេក៏តឿនដល់ពួកកូនចៅអ៊ីស្រាអែលថា តើឯងធ្វេសប្រហែស និងចូលទៅចាប់យកស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោឯង បានប្រទានមកឯងរាល់គ្នា ដល់កាលណាទៀត
4 ចូរដំរូវមនុស្ស៣នាក់ពីគ្រប់ទាំងពូជអំបូរមក នោះអញនឹងចាត់គេឲ្យទៅដើរចុះឡើងក្នុងស្រុក ដើម្បីនឹងសរសេរកំណត់តាមចំណែកមរដកគេគ្រប់គ្នា រួចត្រឡប់មកឯអញវិញ
5 រួចត្រូវឲ្យគេចែកស្រុកនោះជា៧ចំណែក ឯពួកយូដា ត្រូវឲ្យគេនៅជាប់ក្នុងដែនស្រុករបស់គេខាងត្បូង ហើយពួកវង្សយ៉ូសែបត្រូវនៅជាប់ក្នុងដែនស្រុករបស់គេខាងជើង
6 នោះត្រូវឲ្យឯងរាល់គ្នាកំណត់សំគាល់ស្រុក ទាំងចែកជា៧ចំណែក រួចយកមកឲ្យអញឯណេះ អញនឹងបោះឆ្នោតឲ្យឯងរាល់គ្នាចាប់ នៅទីនេះចំពោះព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា