យ៉ូស្វេ 18:1-7 KHOV

1 នោះ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​ស៊ីឡូរ ហើយ​ដំឡើង​ត្រសាល​ជំនុំ​នៅ​ទី​នោះ ស្រុក​នោះ​ទាំង​មូល​ក៏​បាន​ក្រាប​ចុះ​ចូល​នឹង​គេ

2 តែ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​មាន​ពូជ​អំបូរ​៧ ដែល​មិន​ទាន់​ចែក​ចំណែក​មរដក​គ្នា​នៅ​ឡើយ

3 ដូច្នេះ​យ៉ូស្វេ​ក៏​តឿន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា តើ​ឯង​ធ្វេស​ប្រហែស និង​ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង បាន​ប្រទាន​មក​ឯង​រាល់​គ្នា ដល់​កាល​ណា​ទៀត

4 ចូរ​ដំរូវ​មនុស្ស​៣​នាក់​ពី​គ្រប់​ទាំង​ពូជ​អំបូរ​មក នោះ​អញ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ដើម្បី​នឹង​សរសេរ​កំណត់​តាម​ចំណែក​មរដក​គេ​គ្រប់​គ្នា រួច​ត្រឡប់​មក​ឯ​អញ​វិញ

5 រួច​ត្រូវ​ឲ្យ​គេ​ចែក​ស្រុក​នោះ​ជា​៧​ចំណែក ឯ​ពួក​យូដា ត្រូវ​ឲ្យ​គេ​នៅ​ជាប់​ក្នុង​ដែន​ស្រុក​របស់​គេ​ខាង​ត្បូង ហើយ​ពួក​វង្ស​យ៉ូសែប​ត្រូវ​នៅ​ជាប់​ក្នុង​ដែន​ស្រុក​របស់​គេ​ខាង​ជើង

6 នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កំណត់​សំគាល់​ស្រុក ទាំង​ចែក​ជា​៧​ចំណែក រួច​យក​មក​ឲ្យ​អញ​ឯ​ណេះ អញ​នឹង​បោះ​ឆ្នោត​ឲ្យ​ឯង​រាល់​គ្នា​ចាប់ នៅ​ទី​នេះ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា

7 ឯ​ពួក​លេវី​គេ​គ្មាន​ចំណែក​ណា​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ ដ្បិត​ការ‌ងារ​ជា​សង្ឃ​ផង​ព្រះ‌យេហូវ៉ា នោះ​ជា​មរដក​របស់​គេ​ហើយ ឯ​ពួក​កាឌ់ ពួក​រូបេន និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នោះ​បាន​ទទួល​មរដក ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា​បាន​ចែក​ឲ្យ​គេ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត​ហើយ។