10 នោះយ៉ូស្វេក៏បោះឆ្នោត ឲ្យគ្រប់គ្នាចាប់ នៅត្រង់ស៊ីឡូរ ចំពោះព្រះយេហូវ៉ា ហើយនៅទីនោះយ៉ូស្វេក៏ចែកស្រុក ឲ្យពួកកូនចៅអ៊ីស្រាអែល តាមពួកគេដែរ។
11 គេចាប់ឆ្នោត ឲ្យពូជអំបូរពួកកូនចៅបេនយ៉ាមីនតាមគ្រួគេទាំងប៉ុន្មាន ហើយដែនស្រុករបស់គេនោះត្រូវជាកណ្តាលពួកកូនចៅយូដា និងពួកកូនចៅយ៉ូសែប
12 ឯព្រំខាងជើងរបស់ស្រុកគេ នោះចាប់តាំងពីទន្លេយ័រដាន់ឡើងទៅខាងជើងក្រុងយេរីខូរ ដំរង់ទៅខាងលិច តាមស្រុកភ្នំ រួចចេញមកត្រង់ទីរហោស្ថានបេត-អាវេន
13 ពីទីនោះក៏បត់ទៅខាងត្បូង ក្បែរក្រុងលូស គឺជាក្រុងបេត-អែល រួចចុះទៅដល់អាថារ៉ូត-អាដើរ ជិតភ្នំដែលនៅខាងត្បូងបេត-ហូរ៉ុនក្រោម
14 ព្រំខាងលិចនោះក៏ដំរង់ទៅមុខទៀត រួចបត់ទៅខាងត្បូង ត្រង់ភ្នំដែលប្រទល់មុខនឹងបេត-ហូរ៉ុននោះ ទៅផុតត្រឹមគារយ៉ាត់-បាល គឺគារយ៉ាត់-យារីម ដែលជាទីក្រុងរបស់ពួកកូនចៅយូដា នេះហើយជាព្រំខណ្ឌខាងលិច
15 ឯខាងត្បូងព្រំ នោះចេញពីក្រុងគារយ៉ាត់-យារីម ដំរង់ទៅខាងលិច ដល់ក្បាលទឹកណែបត្វា
16 ក៏ចុះទៅដល់ចុងភ្នំដែលនៅទល់មុខនឹងច្រកភ្នំបេន-ហ៊ីនណំម ដែលនៅប៉ែកខាងជើងនៃច្រកភ្នំរបស់សាសន៍រេផែម ហើយចុះទៅដល់ច្រកភ្នំហ៊ីនណំមនោះ ដែលនៅខាងត្បូងក្រុងយេប៊ូស រហូតដល់អេន-រ៉ូកេល