14 ព្រំខាងលិចនោះក៏ដំរង់ទៅមុខទៀត រួចបត់ទៅខាងត្បូង ត្រង់ភ្នំដែលប្រទល់មុខនឹងបេត-ហូរ៉ុននោះ ទៅផុតត្រឹមគារយ៉ាត់-បាល គឺគារយ៉ាត់-យារីម ដែលជាទីក្រុងរបស់ពួកកូនចៅយូដា នេះហើយជាព្រំខណ្ឌខាងលិច
15 ឯខាងត្បូងព្រំ នោះចេញពីក្រុងគារយ៉ាត់-យារីម ដំរង់ទៅខាងលិច ដល់ក្បាលទឹកណែបត្វា
16 ក៏ចុះទៅដល់ចុងភ្នំដែលនៅទល់មុខនឹងច្រកភ្នំបេន-ហ៊ីនណំម ដែលនៅប៉ែកខាងជើងនៃច្រកភ្នំរបស់សាសន៍រេផែម ហើយចុះទៅដល់ច្រកភ្នំហ៊ីនណំមនោះ ដែលនៅខាងត្បូងក្រុងយេប៊ូស រហូតដល់អេន-រ៉ូកេល
17 រួចបត់ទៅខាងជើង ដល់អេន-សេមែស ក៏ចេញទៅដល់កេលីឡូត ដែលនៅទល់មុខនឹងផ្លូវឡើងទៅឯអាឌូមីម រួចចុះទៅទៀត ដល់ថ្មដារបស់បូហាន ជាកូនរូបេន
18 ក៏ដំរង់ទៅឯខាងជើង បណ្តោយតាមស្រុកវាល រួចចុះទៅដល់ស្រុកវាលនោះ
19 ក៏ចេះតែទៅខាងជើងបណ្តោយតាមចំហៀងបេត-ហុកឡា ចេញមកផុតត្រឹមឈូងសមុទ្រអំបិលខាងជើង ត្រង់ចុងទន្លេយ័រដាន់ខាងត្បូង នេះជាព្រំស្រុកខាងត្បូង
20 ឯទន្លេយ័រដាន់ ជាព្រំប្រទល់ខាងកើត នេះហើយជាមរដករបស់ពួកកូនចៅបេនយ៉ាមីន តាមគ្រួគេទាំងប៉ុន្មាន ព្រមទាំងព្រំដែននៅជុំវិញ។