យ៉ូស្វេ 18:15-21 KHOV

15 ឯ​ខាង​ត្បូង​ព្រំ នោះ​ចេញ​ពី​ក្រុង​គារយ៉ាត់-យារីម ដំរង់​ទៅ​ខាង​លិច ដល់​ក្បាល​ទឹក​ណែប‌ត្វា

16 ក៏​ចុះ​ទៅ​ដល់​ចុង​ភ្នំ​ដែល​នៅ​ទល់​មុខ​នឹង​ច្រក​ភ្នំ​បេន-ហ៊ីនណំម ដែល​នៅ​ប៉ែក​ខាង​ជើង​នៃ​ច្រក​ភ្នំ​របស់​សាសន៍​រេផែម ហើយ​ចុះ​ទៅ​ដល់​ច្រក​ភ្នំ​ហ៊ីនណំម​នោះ ដែល​នៅ​ខាង​ត្បូង​ក្រុង​យេប៊ូស រហូត​ដល់​អេន-រ៉ូកេល

17 រួច​បត់​ទៅ​ខាង​ជើង ដល់​អេន-សេមែស ក៏​ចេញ​ទៅ​ដល់​កេលី‌ឡូត ដែល​នៅ​ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​ឯ​អាឌូមីម រួច​ចុះ​ទៅ​ទៀត ដល់​ថ្មដា​របស់​បូហាន ជា​កូន​រូបេន

18 ក៏​ដំរង់​ទៅ​ឯ​ខាង​ជើង បណ្តោយ​តាម​ស្រុក​វាល រួច​ចុះ​ទៅ​ដល់​ស្រុក​វាល​នោះ

19 ក៏​ចេះ​តែ​ទៅ​ខាង​ជើង​បណ្តោយ​តាម​ចំហៀង​បេត-ហុកឡា ចេញ​មក​ផុត​ត្រឹម​ឈូង‌សមុទ្រ​អំបិល​ខាង​ជើង ត្រង់​ចុង​ទន្លេ​យ័រដាន់​ខាង​ត្បូង នេះ​ជា​ព្រំ​ស្រុក​ខាង​ត្បូង

20 ឯ​ទន្លេ​យ័រដាន់ ជា​ព្រំ​ប្រទល់​ខាង​កើត នេះ​ហើយ​ជា​មរដក​របស់​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ព្រំ‌ដែន​នៅ​ជុំវិញ។

21 រីឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​តាម​គ្រួ​គេ នោះ​គឺ​យេរីខូរ​១ បេត-ហុក‌ឡា​១ អេមាក់-កេសីស​១