16 ក៏ចុះទៅដល់ចុងភ្នំដែលនៅទល់មុខនឹងច្រកភ្នំបេន-ហ៊ីនណំម ដែលនៅប៉ែកខាងជើងនៃច្រកភ្នំរបស់សាសន៍រេផែម ហើយចុះទៅដល់ច្រកភ្នំហ៊ីនណំមនោះ ដែលនៅខាងត្បូងក្រុងយេប៊ូស រហូតដល់អេន-រ៉ូកេល
17 រួចបត់ទៅខាងជើង ដល់អេន-សេមែស ក៏ចេញទៅដល់កេលីឡូត ដែលនៅទល់មុខនឹងផ្លូវឡើងទៅឯអាឌូមីម រួចចុះទៅទៀត ដល់ថ្មដារបស់បូហាន ជាកូនរូបេន
18 ក៏ដំរង់ទៅឯខាងជើង បណ្តោយតាមស្រុកវាល រួចចុះទៅដល់ស្រុកវាលនោះ
19 ក៏ចេះតែទៅខាងជើងបណ្តោយតាមចំហៀងបេត-ហុកឡា ចេញមកផុតត្រឹមឈូងសមុទ្រអំបិលខាងជើង ត្រង់ចុងទន្លេយ័រដាន់ខាងត្បូង នេះជាព្រំស្រុកខាងត្បូង
20 ឯទន្លេយ័រដាន់ ជាព្រំប្រទល់ខាងកើត នេះហើយជាមរដករបស់ពួកកូនចៅបេនយ៉ាមីន តាមគ្រួគេទាំងប៉ុន្មាន ព្រមទាំងព្រំដែននៅជុំវិញ។
21 រីឯទីក្រុងទាំងប៉ុន្មាន របស់ពូជអំបូរពួកកូនចៅបេនយ៉ាមីនតាមគ្រួគេ នោះគឺយេរីខូរ១ បេត-ហុកឡា១ អេមាក់-កេសីស១
22 បេត-អារ៉ាបា១ សេម៉ារែម១ បេត-អែល១