យ៉ូស្វេ 18:19-25 KHOV

19 ក៏​ចេះ​តែ​ទៅ​ខាង​ជើង​បណ្តោយ​តាម​ចំហៀង​បេត-ហុកឡា ចេញ​មក​ផុត​ត្រឹម​ឈូង‌សមុទ្រ​អំបិល​ខាង​ជើង ត្រង់​ចុង​ទន្លេ​យ័រដាន់​ខាង​ត្បូង នេះ​ជា​ព្រំ​ស្រុក​ខាង​ត្បូង

20 ឯ​ទន្លេ​យ័រដាន់ ជា​ព្រំ​ប្រទល់​ខាង​កើត នេះ​ហើយ​ជា​មរដក​របស់​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ព្រំ‌ដែន​នៅ​ជុំវិញ។

21 រីឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​តាម​គ្រួ​គេ នោះ​គឺ​យេរីខូរ​១ បេត-ហុក‌ឡា​១ អេមាក់-កេសីស​១

22 បេត-អារ៉ាបា​១ សេម៉ារែម​១ បេត-អែល​១

23 អាវីម​១ ប៉ារ៉ា​១ អូប្រា​១

24 កេផា-អាំម៉ូនី​១ អូបនី​១ និង​កេបា​១ ទាំង​អស់​មាន​១២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

25 ក្រុង​គីបៀន​១ រ៉ាម៉ា​១ ប្អៀរ៉ុត​១